ប្រាសាទបារាយណ៍ មេបុណ្យ ក្រោយពេល ជួសជុលកំពង់ទឹក នៃ ទីលាន ព្រះ ពន្លាជ័យដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ

(ខេត្តបន្ទាយមានជ័យ)៖ ប្រាសាទបារាយណ៍ មេបុណ្យ ស្ថិតក្នុងភូមិ បន្ទាយឆ្មារ កើត ឃុំ បន្ទាយ ឆ្មារ ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ ក្រោយពេលជួសជុលកំពង់ទឹក នៃ ទីលាន ព្រះ ពន្លាជ័យរួចរាល់ ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២១ ដោយមានការចូលរះម លោកស្រី បណ្ឌិតសភា ចា រ្យ ភឿង ស កុ ណា រដ្ឋមន្ត្រី ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និង លោកស្រី ឧកញ៉ា ហេម ចិ ត្តា ឣ គ្គ មហា ឧបាសិកា ពុទ្ធ សាសនូបត្ថម្ភ ម៉ៅ ម៉ា ល័យ កែ គឹមយ៉ាន លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ អភិបាលរងខេត្ត និងមន្ត្រីអ្នកមុខ អ្នកការជាច្រើននាក់ទៀត ក្នុងពិធីនោះ បាន និមន្ត ព្រះសង្ឃ ២៥០ អង្គ បិណ្ឌ បាត្រ ផងដែរ ។

លោក អ៊ុ រាត្រី បាន មានប្រសាសន៍ថាសក្តានុពល បេ តិក ភ័ ណ្ឌ វប្បធម៌ ជាតិ ក្នុង ខេត្តបន្ទាយមានជ័យ មាន ប្រាសាទ ៣២ កន្លែង ទួលប្រាសាទ ៤៥២ កន្លែង ទួល បុរាណ ១១៧ កន្លែង ទួល កប់ សព បុរាណ ៩៨ កន្លែង ស្ថានីយ៍ កំណាយ ( ផ្លូវការ ) ៣ កន្លែង ស្ពាន បុរាណ ១០ កន្លែង ផ្លូវ បុរាណ ៦ ខ្សែ ស្រះ បុរាណ ១២៣ កន្លែង បារាយណ៍ ១៥ កន្លែង ។

សក្តានុពល ទាំងនេះ បាន នឹង កំពុង អភិរក្ស យ៉ាង យកចិត្តទុកដាក់ របស់ មន្ត្រី ជំនាញ ម ន្ទីរវប្បធម៌ អង្គការ ពាក់ព័ន្ធ អាជ្ញាធរ ដែនដី ក្នុង បំណង

ទុកឲ្យបងប្អូន ប្រជាពលរដ្ឋ យុវជន កុមារ និង ភ្ញៀវ យល់ដឹង ច្បាស់ ពី តម្លៃ វិសេសវិសាល នៃ បេ តិក ភ័ ណ្ឌ ជាតិ និង ជុំ រុញឲ្យពួកគេ ចូលរួម ថែរក្សា ការពារ លើកកម្ពស់ មរតក កេរតំណែល របស់ បុព្វ បុរស យើង ផងដែរ។

លោក អ៊ុ រាត្រី បាន បញ្ជាក់ឲ្យដឹងបន្តថា លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះ ពង្រឹង មូលដ្ឋាន ខេត្តបន្ទាយមានជ័យ និង លោកស្រី ម៉ៅ ម៉ា ល័យ កែ គឹមយ៉ាន បានរួម ជាមួយ មន្ត្រី ជំនាញ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បាន អភិរក្ស និង ជួសជុល ក្រុម តំបន់ ប្រាសាទបន្ទាយឆ្មារ ដូចជា រោងទង ប្រាសាទបន្ទាយឆ្មារ ប៉ែក ខាងលិច ធ្វើ ផ្លូវ ស្ពាន ដើរ ក្នុង ប្រាសាទបន្ទាយឆ្មារ ធ្វើ កំណាយ ផ្លូវទឹក បុរាណ ក្នុង តំបន់ ប្រាសាទបន្ទាយឆ្មារ ធ្វើ ស្ពានឈើ ទៅ ប្រាសាទបារាយណ៍ មេបុណ្យ ដែល វែង ថ្មើរជើងជាងគេក្នុងប្រទេស

កំណាយ ជួសជុល កំពង់ទឹក បារាយណ៍ មេបុណ្យ ដែល ចំណាយ ថវិកា សរុប ចំនួន ៨៦៧.១៧៣ ដុល្លា ក្នុងនោះ ចំណាយ លើ សម្ភារៈ ជួសជុល ចំនួន ៤៣.០០៣ ដុល្លារ ចំណាយ លើ កម្លាំង ពលកម្ម អស់ ចំនួន ៤៥៤.១៧០ ដុល្លារ ។

លោក អ៊ុ រាត្រី បាន បន្តថាសរុប ស្នាដៃ និង សមិទ្ធផល របស់លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកស្រី ឧកញ៉ា ហេម ចិ ត្តា ឣ គ្គ មហា ឧបាសិកា ពុទ្ធ សាសនូបត្ថម្ភ ម៉ៅ ម៉ា ល័យ កែ គឹមយ៉ាន នៅ បន្ទាយឆ្មារ និង នៅ ទូទាំង ខេត្ត បន្ទា យុ មានជ័យ ក្នុង រយៈពេល ចុងក្រោយ នេះ រួមមានៈ ១/ជួសជុល រោងទង ប្រាសាទបន្ទាយឆ្មារ ខាងលិច ឈៀង ខាងត្បូង ២/ជួសជុល រានហាល ខាងកើត ប្រាសាទបន្ទាយឆ្មារ ៣/ ជួសជុល រោងទង ប្រាសាទ បន្ទាយឆ្មារ ខាងលិច ឈៀង ខាងជើង ៤/ ជួសជុល ព្រះ ពន្លា បារាយណ៍ មមេបុណ្យ/៥- ជួសជុល ស្ពាន ភ្ជាប់ និស្ស័យ បារាយណ៍ មេបុណ្យ ៦សាងសង់ ស្ពានឈើ ក្នុង ប្រាសាទ បន្ទាយឆ្មារ សម្រាប់ ភ្គៀ វ ដើរ ទស្សនា៧/រៀបចំ រមណីយដ្ឋាន អាង ជជើងគ្រុស/៨- ស្ពាន ចំនួន ១០ កន្លែង៩/ផ្លូវ ចំនួន ៣០ ខខ្សែ១០/សាងសង់ សាលាឆាន់ ចំនួន ១០ ខ្នង១១/សាងសង់ សាលារៀន ១០ ខ្នង១២/ សាងសង់ មណ្ឌល សុខភាព ១២ ខ្នង និង ជួសជុល វត្ត ចំនួន ៦ ខ្នង និង សាងសង់ វត្ត ថ្មី ចំនួន ១២ ខ្នង ។

លោកស្រី បណ្ឌិតសភា ចា រ្យ ភឿង ស កុ ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បាន មានប្រសាសន៍ អបអរ គោរព កោតសរសើរ និង ថ្លែងអំណរគុណ ដល់ មន្ត្រី អាជ្ញាធរ មាន សមត្ថកិច្ច អ្នកពាក់ព័ន្ធ ទាំងអស់ ជាពិសេស លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះ ពង្រឹង មូលដ្ឋាន ខេត្តបន្ទាយមានជ័យ និង លោកស្រី ឧកញ៉ា ហេម ចិ ត្តា ឣ គ្គ មហា ឧបាសិកា ពុទ្ធ សាសនូបត្ថម្ភ ម៉ៅ ម៉ា ល័យ កែ គឹមយ៉ាន ដែល បាន និង បន្ត ខិតខំ អភិរក្ស សម្បត្តិ បេ តិក ភ័ ណ្ឌ វប្បធម៌ ក្នុង ខេត្ត ហើយ បាន ចំណាយ កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ជួស ជួល និង អភិវឌ្ឍន៍ សម្បត្តិ ទាំងនោះ បាន យ៉ាង គត់មត់ សម ស្របតាម បទដ្ឋាន និង មាន ប្រសិទ្ធភាព ។

លោកស្រី រដ្ឋមន្ត្រី ភឿង ស កុ ណា បាន បន្តថា ពី ឆ្នាំ ២០០៩ មក ប្រាសាទបន្ទាយឆ្មារ ទទួល ការ កិច្ច អភិរក្ស ដោយ ថវិកាជាតិ ថវិកា មូលនិធិ អង្គរ និង ថវិកា ដៃគូ ជាតិ សប្បុរសជន និង អន្តរជាតិ ហើយពី ឆ្នាំ ២០១៧ មក ទទួលបាន ថវិកា ពី ដៃគូ ជាតិ គឺ លោកស្រី ឧកញ៉ា ម៉ៅ ម៉ា ល័យ កែ គឹមយ៉ាន និង សប្បុរសជន នានា ។

លោកស្រី បាន បន្តថាសមិទ្ធផល ទាំងនេះ មិន ត្រឹមតែ បាន ចូលរួមចំណែក លើកកម្ពស់ កេរតំណែល សម្បត្តិ បេ តិក ភ័ ណ្ឌ វប្ប ធ ម៍ ប្រវត្តិសាស្ត្រ ប៉ុណ្ណោះ ទេ ប៉ុន្តែ វា នឹង បង្កើន ការ ទាក់ទាញ ភ្ញៀវទេសចរ ជាតិ អន្តរជាតិ ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *