ពិធីផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជី ដីធ្លីដែលមានលក្ខណៈ ប្រព័ន្ធ នៅស្រុកបន្ទាយមាស

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តី ប្រកាសកំណត់ តំបន់វិនិច្ឆ័យ សម្រាប់ការ ចុះបញ្ជីដែលមាន លក្ខណៈជាប្រព័ន្ធនៅ ភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងពិធីនាព្រឹកនេះមាន ការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការ កងកម្លាំប្រដាប់អាវុធ ទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់មការ ប្រធានអង្គភាពចំណុះ សាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោកអភិបាល អភិបាលរងស្រុក មន្ត្រីរាជការចំណុះ សាលាស្រុកបន្ទាយមាស លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកំពត សម្ពន្ធយុវជនស្រលាញ់ សន្តិភាពខេត្តកំពត  និងបងប្អូន ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

សូមជម្រាបថាដំណើរ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅខេត្ត កំពត បានចាប់ផ្តើមអនុវត្ត តាំងពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០០៣ សម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% នៃចំនួនភូមិសរុប ៤៨៨ ភូមិ ប្រមូលទិន្នន័យ សរុបបានចំនួន ៦០៧.៣៩២ ក្បាលដី ស្មើនឹង ៧៥,៩២% នៃក្បាលឌី ប៉ាន់ស្មានសរុប ៨០០.០០០ ក្បាលដី ចែកបណ្ណដល់ដៃ ប្រជាពលរដ្ឋក្នុងខេត្ត បានចំនួន ៥៣៧.៣៩៥បណ្ណ ស្មើនឹង ៦៧,១៧% នៃក្បាលដឺប៉ាន់ ស្មានសរុប ៨០០.០០០ ក្បាលដី សរុបផ្ទៃដីទំហំ ១៥២.៨២២ ហិកតា ។

ដោយឡែកដំណើរការ ចុះបញ្ជីដីជាប្រព័ន្ធនៅ ស្រុកបន្ទាយមាសចាប់ ផ្តើមដំណើរការពីឆ្នាំ ២០០៩ គិតមកដល់បច្ចុប្បន្ន មានរយៈពេល ១២ ឆ្នាំហើយ។ ស្រុកបន្ទាយមាសមាន ឃុំចំនួន១៥ ភូមិចំនួន៨៨ និងបានចុះបញ្ជី រួចចំនួន៦១ភូមិ (៦៩,៣%នៃ៨៨ភូមិ) ភូមិបន្ទាយមាស ជាភូមិទី៦២ ដែលបានកំណត់ ប្រកាសកំណត់ តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយមានក្បាល ដីប៉ាន់ស្មានចំនួន ប្រមាណ ១.១០០ ក្បាលដី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *