ស្លាប់២នាក់ របួសធ្ងន់ម្នាក់ខណៈ បើកបរល្បឿនលឿន បញ្ច្រាស់ទិសគ្នា!

(ខេត្តស្ទឹងត្រែង)៖ អ្នកបើកបរម៉ូតូ២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរង របួសធ្ងន់ខណៈ ដែលអ្នកបើកបរទាំង២នាក់ បានបើកបើក បញ្ច្រាស់ទិសគ្នា កាលពីវេលាម៉ោង២២និង ០០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆកាឆ្នាំ២០២១ ស្ថិតនៅជ្រុងវត្តបាឌើមលើ ផ្លូវកោង ក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះ ថុត គី ភេទ ប្រុស អាយុ២២ឆ្នាំរស់នៅ ភូមិកំភុនឃុំសាមឃួយ បើកបរម៉ូតូម៉ាក អិចសិនធឺរ ពណ៌ក្រហមគ្មានស្លាកលេខ បើកបរពីទិសខាងលិច ទៅកើត (បញ្ច្រាស់ទិសគ្នា)។

២ឈ្មោះ ហាន ស៊ូវណ្ណីភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន បើកបរម៉ូតូម៉ាក សង់ការ៉េ គ្មានស្លាកលេខ បើកបរពីកើតទៅលិច។ នៅក្នុងនោះអ្នករួម ដំណើរម្នាក់ឈ្មោះ  ឡម ទី ភេទ ប្រុស បានរងរបួសធ្ងន់ ដឹកទៅសង្គ្រោះនៅ មន្ទីពេទ្យបង្អែក ខេត្តស្ទឹងត្រែង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយក វត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល ឃុំសាមឃួយ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ រីឯសាកសពជន រងគ្រោះសមត្ថកិច្ចបាន ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *