កិច្ចប្រជុំពិភាក្សាការងារ និងពង្រឹងសម្ព័ន្ធមេត្រីភាព ជាមួយភាគីថៃ នៅទីស្នាក់ការគយ ច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក ស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ???

(ខេត្តបន្ទាយមានជ័យ)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំខេត្ត បន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ ឯកឧត្ដម សុខ លូ អភិបាល នៃគណះអភិបាល ខេត្តបាត់ដំបង បានដឹកនាំប្រតិភូ ខេត្តជាប់ព្រំដែនជួប ប្រជុំពិភាក្សាជាមួយភាគី ថៃដឹកនាំដោយ ឯកឧត្ដម Parinya  Pothisut អភិបាលខេត្តស្រះកែវ និងស្ថាប័នពាក់ព័ន្ធ ដោយទទួលបានលទ្ធ ផលក្នុងកិច្ចប្រជុំមួយចំនួន៖ ភាគីថៃបានជម្រាបមក កម្ពុជាថាក្នុងកំឡុងថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ភាគីថៃនឹងបើក ច្រកអនុញ្ញាតឱ្យពលករខ្មែរ ដែលមានការឯកភាព គ្នាក្នុងកិច្ចព្រមព្រៀង (MOU)  រវាងកម្ពុជា-ថៃ ចូលតាមច្រកទ្វារ ព្រំដែនអន្តរជាតិចំនួន ០២

១- ច្រកទ្វារព្រំដែនអន្តរ ជាតិខ្លងលឹក-ប៉ោយប៉ែត

២- ច្រកទ្វារព្រំដែន អន្តរជាតិបានខៅឌិន-ភ្នំដី

ប៉ុន្តែតម្រូវឱ្យពលករ ទាំងអស់មានឯកសារដូចជា ៖

– ប័ណ្ណព្រំដែន  – ប័ណ្ណចាក់វ៉ាក់សាំង

– លិខិតបញ្ជាក់សុខភាពគ្មានកូវីដ-១៩ ។

អនុញ្ញាតឱ្យចូលចាប់ ពីវេលាម៉ោង០៦:០០នាទីព្រឹកដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ និងអាចស្នាក់នៅក្នុងប្រទេស ថៃបានរយៈពេល ៩០ថ្ងៃ ។

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ សម្រាប់ពលរដ្ឋខ្មែរចូល ព្រឹកចេញល្ងាចតាមច្រក ទ្វារព្រំដែនអន្តរ ជាតិខ្លងលឹក-ប៉ោយប៉ែត ភាគីថៃអនុញ្ញាត ឱ្យចូលក្នុង ០១ថ្ងៃចំនួន ៣,០០០នាក់តែប៉ុណ្ណោះ ហើយភាគីថៃ-កម្ពុជាបើកច្រក តំបន់បន្ថែមចំនួន ០២ទៀតរួមមាន ៖១-ច្រកតំបន់តាផាយ៉ា-បឹងត្រកួន ២-ច្រកតំបន់ណងព្រឺ-ម៉ាឡៃ ពលរដ្ឋត្រូវមានឯកសារដូចជា ៖- កាតចេញ-ចូលផ្សារថៃ- ប័ណ្ណចាក់វ៉ាក់សាំង- លិខិតបញ្ជាក់សុខភាពគ្មានកូវីដ-១៩ ។ដោយឡែកកម្មករអូស រទេះកំណត់ក្នុងរទេះមួយ ឱ្យមានមនុស្សចំនួន ០៤នាក់ ទៅ ០៦នាក់តែប៉ុណ្ណោះ ។ កិច្ចប្រជុំបានបញ្ចប់ នៅវេលាម៉ោង ១៥:៣០នាទីថ្ងៃដដែល ដោយភាគីទាំងពីរ ផ្ដោតការយកចិត្ត ទុកដាក់ខ្ពស់ចំពោះខ្លឹមសារ ដែលបានឯកភាពរួម គ្នាក្នុងកិច្ចប្រជុំ ។ដោយ៖ លោក មាស និរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *