គ្រឿងញៀនប្រមាណ១៧០ គីឡូក្រាម ត្រូវបានជនសង្ស័យ មួយក្រុមលួចដឹកតាម ទន្លេមេគង្គពីប្រទេស ឡាវចូលមកកម្ពុជា ត្រូវបានកម្លាំង សមត្ថកិច្ចកម្ពុជា បង្ក្រាបបាន???

(ខេត្តស្ទឹងត្រែង)៖ គ្រឿងញៀនប្រមាណ១៧០ គីឡូក្រាម ត្រូវបានជនសង្ស័យ មួយក្រុមលួចដឹក តាមទន្លេមេគង្គពី ប្រទេសឡាវចូ លមកកម្ពុជា។ គ្រឿងញៀនដ៏ច្រើន សន្ធឹកសន្ធាប់នេះ ត្រូវបានកម្លាំង សមត្ថកិច្ចកម្ពុជាបង្ក្រាប បាននៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ប៉ុន្តែជនល្មើសបាន រត់គេចខ្លួនអស់។

មន្ត្រីសមត្ថកិច្ចការ ពារព្រំដែនបានឱ្យដឹងថា នាវេលាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពេលកម្លាំង នគរបាលការពារ ព្រំដែនកំពុងចុះល្បាត តាមដងទន្លេ ក៏ប្រទះឃើញកាណូត មួយគ្រឿងបើកពី កោះស្តាំ ស្រុកមឿងខូង ប្រទេសឡាវ ឆ្លងកាត់ចូលមក ទឹកដីឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។ នៅលើកាណូតនោះ ឃើញមានផ្ទុកទំនិញ នៅក្នុងបាវជាច្រើន។

ដោយសង្ស័យជា ទំនិញគេចពន្ធ កម្លាំងនគរបាលក៏បាន បើកកាណូតដេញតាម ឱ្យឈប់ដើម្បីត្រួត ពិនិត្យ។ រហូតដល់ចំណុចកោះល្ង ភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ជនល្មើសបានបើក កាណូតបុកច្រាំង ហើយនាំគ្នារត់ គេចខ្លួនបាត់អស់។ កម្លាំងនគរបាលក៏បាន ឆែកឆេរទំនិញនៅ ក្នុងការ៉ុងនោះ ក៏ស្រាប់ឃើញសុទ្ធ តែជាថ្នាំញៀនទាំងអស់។

ប្រភពដដែលបានបន្តថា សមត្ថកិច្ចបានពិនិត្យ ឃើញមានគ្រឿងញៀន ចំនួន១៧០ដុំ ស្មើនឹងប្រហែល  ១៧០គីឡូក្រាម។ បន្ទាប់មកក៏នាំមកកាន់ បញ្ជាការដ្ឋានកង វរការពារព្រំដែន និងបន្តរាយការណ៍ជូន ថ្នាក់ដឹកនាំតាមឋានានុក្រម ហើយបានបន្តបញ្ជូន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ទាំងយប់តែម្ដង ៕ ដោយ លោក ទេងណុប

You might like

Leave a Reply

Your email address will not be published. Required fields are marked *