ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធី អប់រំផ្សព្វផ្សាយនិងតម្លើងនូវ ផ្ទាំងប៉ាណូដើម្បីអប់រំយល់ដឹង អំពីបញ្ហាមីន???

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូល រួមក្នុងពិធីអប់រំផ្សព្វផ្សាយ និងតម្លើងនូវផ្ទាំងប៉ាណូ ដើម្បីអប់រំយល់ដឹង អំពីបញ្ហាមីន ស្ថិតនៅក្នុងភូមិគោករការ ឃុំដូនបា កមស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្ដី​ ទទួលបន្ទុក បេសកកម្មពិសេស ជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ដោយមានការចូល រួមពីលោក Andreas Zurbrugg ឯកអគ្គរដ្ឋទូត រងអូស្រ្ដាលី ប្រចាំព្រះរាជាណា ចក្រកម្ពុជា  និងលោកស្រី Sonali Dayaratne អនុប្រធានអង្គការ UNDP ប្រចាំប្រទេសកម្ពុជា ។

ឯកឧត្តម អភិបាលខេត្ដ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ  បើប្រទះឃើញ សូមកុំប៉ះពាល់ ឬជួបតំបន់ណាដែល មានការសង្ស័យ មានមីន ឬគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ សូមរាយការណ៍ជូន អាជ្ញាធរមូលដ្ឋាន ដើម្បីសហការ ជាមួយ CMAC  ចុះបោសសម្អាត យកគ្រាប់យុទ្ធភ័ណ្ឌ ទាំងនោះ ទៅកម្ទេចចោល  ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *