លោកវរសេនីយ៍ឯក ឈឿង គឹមសុងនាយ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងឃាត់ ខ្លួនជនសង្ស័យដេីម្បី យកមកធ្វេីការសាកសួរ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា មាន ស្ថានទម្ងន់ទោស និងធ្វេីអោយខូចខាត ដោយចេតនា ប្រេីប្រាស់កាំបិតកាប់ ទៅលេីក្រុម ជនរងគ្រោះ   ក្រុមHW( ហាយវេ)???

(ខេត្តបាត់ដំបង)៖ ដោយអនុវត្តន៍ តាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការ រដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង  ផែនការងារ នគរបាល ព្រហ្មទណ្ឌ និងមានការ សម្របសម្រួល លើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែ វិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានដឹកនាំកម្លាំង ធ្វេីការឃាត់ខ្លួន ជនសង្ស័យ០១ នាក់ ឈ្មោះ រ៉ម មករា ហៅ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិភ្នំសំពៅកេីត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង តាមបញ្ជារបស់ ឯកឧត្ដម ព្រះរាជអាជ្ញា មកកាន់ស្នងការដ្ឋាន ដេីម្បីធ្វេីការសាកសួរ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និង ធ្វេីអោយខូចខាត ដោយចេតនា ប្រេីប្រាស់ កាំបិតកាប់។

កាលពីថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង ១៧និង០០នាទី នៅចំណុច លេីផ្លូវហាយវេ  ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យ ខាងលេីដែល ជា សមាជិកក្រុមPSP (ភ្នំសំពៅ )រួមជាមួយ បក្សពួកចំនួន ០៥នាក់ទៀត ជិះម៉ូតូចំនួន ០៣ គ្រឿងបាន ធ្វេីសកម្មភាព អង្គុយចាំស្ទាក់ ដេីម្បីកាប់ ទៅលេីក្រុម ជនរងគ្រោះ ក្រុមHW (ហាយវេ) ចំនួន០៤នាក់ ដែលកំពុង អង្គុយលេងនៅ លេីផ្លូវហាយវេ បណ្តាលអោយ ឈ្មោះ ញ៉ាញ់  សុវណ្ណរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង រងរបួសធ្ងន់ មុតរយះ ក្បាលដល់លលាដ៍  )   ។

កន្លងមកក្រុមទាំង ០២នេះធ្លាប់បានធ្វេី សកម្មភាពដេញកាប់ គ្នាចំនួនប្រហែល ១៣ដងមក ហេីយដោយ មូលហេតុផុស រូបភាពវីដេអូ  ឌឺដងដៀម ដាមដាក់គ្នា  តាមរយៈ បណ្ដាញសង្គម  Tik Tok ។

បបច្ចុប្បន្ន: ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី  ។ដោយ លោកសឿនវ៉ាន់ម៉ាលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *