សមត្ថកិច្ចបញ្ជូនខ្លួន ជនជាតិចិន៣នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធនឹងបទ ល្មើសបង្ខាំង ជនជាតិ ថៃ ចំនួន ៩៩នាក់ដើម្បី ជំរិត ទារប្រាក់???

(ភ្នំពេញ)៖ តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១  បានបើកការ ស៊ើបសួរលើសំណុំរឿង របស់ជនត្រូវចោទ ដែលជាជនជាតិចិន ៣នាក់បន្ទាប់ពីកម្លាំងនគរបាល ក្រសួង មហាផ្ទៃបានបញ្ជូន ខ្លួនទៅកាន់ សាលា ដំបូង រាជធានី ភ្នំពេញ  (ពាក់ព័ន្ធនឹងការ បង្ខាំងជនជាតិថៃ ចំនួន៩៩នាក់ ដើមដើម្បី ជំរិតទារប្រាក់) ក្រោយពី ត្រូវបានមេខ្យល់បោក ពួកគេមកធ្វើការ ឱ្យក្រុមហ៊ុនលក់ ផលិតផលតាមអនឡាញ មួយស្ថិតក្នុងខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

សូមរំលឹកថា លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ   នៅ រសៀលថ្ងៃទី២១ ខែវិច្ឆិកាបានបញ្ជាក់ថា ជនជាតិចិនចំនួន ៣នាក់ខាងលើនឹង ត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេត្រូវបាន សមត្ថកិច្ចរកឃើញ ជាប់ពាក់ព័ន្ធ នឹង ការប្រព្រឹត្តបទល្មើស ក្នុងចំណោម ជនជាតិចិន ចំនួន៧៧នាក់។

លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ទៀតថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ បង្ក្រាបក្រុមជនជាតិចិន មួយក្រុមនៅក្នុងផ្ទះ១ ស្ថិតក្នុងខណ្ឌសែនសុខ  រាជធានីភ្នំពេញ ហើយក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរំដោះ ជនជាតិថៃ បាន សរុប៩៩នាក់ ក៏ប៉ុន្តែជនជាតិ ថៃ ទាំងនោះសុទ្ធតែ ចូលមកប្រទេស កម្ពុជាដើម្បី បំពេញការងារដោយ ខុសច្បាប់។ ហេតុដូច្នេះ ទើបសមត្ថកិច្ច ជំនាញ បានចាប់ ខ្លួនពួកគេប្រគល់ឱ្យផ្នែក អន្តោប្រវេសន៍ កម្ពុជា។

បច្ចុប្បន្ន ជនត្រូវចោទទាំង៣នាក់កំពុង ស្ថិតក្នុងដំណាក់កាល តំណាងអយ្យការបើក ការស៊ើបសួរនៅឡើយ រង់ចាំការចោទ ប្រកាន់រួចនឹងបញ្ជូន ទៅចៅក្រមស៊ើប សួរបន្តនីតិវិធី ៕ ដោយ លោកសឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *