ល្បែងស៊ីសងគ្រប់ប្រភេទ ខុសច្បាប់នៅកាស៊ីណូ ដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកលេង ដោយសេរី

(ខេត្តត្បូងឃ្មុំ)៖ ប្រភពព័ត៌មានពី ប្រជាពលរដ្ឋនៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា  ក្រោយពេលស្ថាន ភាពឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានធូរស្បើយ ឡើងវិញបន្តិច គឺល្បែងបញ្ជល់មាន់ ល្បែងស៊ីសងជាច្រើន ប្រភេទទៀតនៅក្នុងទី តាំងកាស៊ីណូដូង៧ដើម ចាប់ផ្តើមដំណើរការ ឡើងវិញយ៉ាងពេញបន្ទុក។

ប្រភពបានឲ្យដឹងទៀតថា បុគ្គលឈ្មោះ លឹម និងបុគ្គលឈ្មោះ វ៉ា ដែលមានខ្នងបង្អែក រឹងមាំបានចាប់ផ្តើម បើកល្បែងបញ្ជល់មាន់ និងល្បែងនិងបៀ អាប៉ោង ជាច្រើនប្រភេទ ទៀតឡើងវិញ ហើយមានអ្នកចូល រួមលេងល្បែង យ៉ាងពពាក់ពពូន ជារៀងរាល់ថ្ងៃ។ រីឯលោក ម៉ុន មាគ៌ា ស្នងការនគរបាល ខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនទាន់ចាត់វិធានការ ទប់ស្កាត់ល្បែងស៊ីសងដែល បុគ្គលឈ្មោះ លឹម និងបុគ្គលឈ្មោះ វ៉ា  បើកលេងនៅឡើយទេ។ ហេតុនេះហើយទើប ប្រជាពលរដ្ឋ ព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាអសន្តិសុខសង្គម។

តាមការបញ្ជាក់ពី ប្រជាពលបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមាន អ្នកជិះម៉ូតូនិងរថយន្ត ជាច្រើនគ្រឿងមក លេងល្បែងក្នុងទីតាំងកា ស៊ីណូដូង៧ដើមដែល ពីមុនមានស្លាក់យីហោ៦៩ ប៉ុន្តែបច្ចុប្បន្នលុបស្លាក់ យីហោចោល អស់ហើយ។

ប្រភពបានឲ្យដឹងទៀតថា ល្បែងបញ្ជល់មាន់ បៀអាប៉ោងយូគី និងល្បែងជា ច្រើនប្រភេទទៀត សុទ្ធតែបើកលេង ទ្រង់ទ្រាយធំ ហើយឈ្មោះ លឹម និងឈ្មោះ វ៉ា ជាមេល្បែងអាចរក ចំណូលបានយ៉ាង ច្រើនសន្ធឹកសន្ធាប់ ក្នុងមួយថ្ងៃៗ ព្រោះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុង ខេត្តត្បូងឃ្មុំ មិនហ៊ានចាត់ វិធានការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវនោះទេ។

ជាក់ស្តែងលោក ម៉ុន មាគ៌ា ស្នងការនគរបាល ខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បណ្តោយឲ្យ បុគ្គលឈ្មោះ វ៉ា និង លឹម បើកល្បែងស៊ីសង យ៉ាងសុខស្រួលមិន ខ្វល់ពីការរិះគន់ អ្វីទាំងអស់។

បើតាមប្រភព ខ្លះបានឲ្យដឹងថា បុគ្គលឈ្មោះ លឹម និងឈ្មោះ វ៉ា  មានខ្នងបង្អែករឹងមាំ ទើបអាចបើក ល្បែងស៊ីសងឡើង វិញនៅទីតាំងកាស៊ីណូ ដូង៧ដើម នៅក្នុងភូមិដា ឃុំដា ស្រុកមេមត់ យ៉ាងរំភើយ  ហើយមានអ្នក ចូលរួមលេងល្បែង យ៉ាងពពាក់ពពូន ជារៀងរាល់ថ្ងៃ។

ហេតុនេះថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ព្រមទាំងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាព អសកម្មរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការនគរបាល ខេត្តត្បូងឃ្មុំ តទៅទៀតឡើយ។ ប្រជាពលរដ្ឋបាន លើកឡើងថា ករណីបុគ្គលឈ្មោះ វ៉ា និងឈ្មោះ លឹម បើកល្បែងស៊ីសង យ៉ាងពេញបន្ទុកជាហេតុ ធ្វើឲ្យកើតមានអំពើ ចោរកម្មនិងបទ ល្មើសផ្សេងៗគួរ ឲ្យភ័យខ្លាច។បឋម

You might like

Leave a Reply

Your email address will not be published. Required fields are marked *