បើទោះជាយើងខំអភិរក្ស តែកន្លែងខ្លះ យើងត្រូវតែអភិវឌ្ឍន៍ ឱ្យក្លាយជាតំបន់ ទេសចរណ៍ប្រកប ដោយសក្តានុពល

បើទោះជាយើងខំអភិរក្ស តែកន្លែងខ្លះ យើងត្រូវតែអភិវឌ្ឍន៍ ឱ្យក្លាយជាតំបន់ ទេសចរណ៍ប្រកប ដោយសក្តានុពល

(ខេត្តកែប)៖ បើទោះជាតំបន់ជា ច្រើនយើងកំពុងអភិរក្ស ប៉ុន្តែតំបន់ខ្លះពិសេស ដែនកោះមួយចំនួន បើមានគម្រោង អភិវឌ្ឍន៍ហើយនោះ យើងនឹងប្រែក្លាយ តំបន់ខាងលើឱ្យក្លាយ ជាកន្លែងទេសចរណ៍  ប្រកបដោយសក្តានុពល។

ថ្លែងក្នុងដំណើរត្រួតពិនិត្យ ស្វែងយល់ពីស្ថានភាព រស់នៅរបស់ប្រជាពលរដ្ឋ និងការចែក អំណោយមនុស្សធម៌ របស់សម្តេច តេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ នៅលើកោះទន្សាយ ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ក្នុងពេលអនាគត ខាងមុខនេះ ឆ្នេរកោះទន្សាយនឹង ត្រូវបានអភិវឌ្ឍន៍ជារ តំបន់ទេសចរណ៍យ៉ាងប្រណិត ខណៈក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព បានចាប់ដៃ គូដើម្បីអភិវឌ្ឍន៍ តំបន់ឆ្នេរកោះទន្សាយ នេះឱ្យក្លាយជាកន្លែងមួយ មានភាពស្រស់ស្អាត  តាមបែបធម្មជាតិ។

ឯកឧត្តម អភិបាលខេត្តកែប បានឱ្យដឹងផងដែរថា ថ្វីត្បិតយើងខិតខំអភិរក្ស នូវធនធានធម្មជាតិដែល មានស្រាប់ ប៉ុន្តែទីតាំងខ្លះយើងក៏ ត្រូវការអភិវឌ្ឍន៍ឱ្យក្លាយ ជាតំបន់មួយប្រកបដោយ ភាពស្រស់ស្អាត និងមានភាពទាក់ទាញ។ យ៉ាងណាមិញ ឆ្នេរកោះទន្សាយ ដែលកំពុងធ្វើការអភិវឌ្ឍន៍ ដោយក្រុមហ៊ុន ទ្រី ភាព ក្នុងពេលអនាគតខាងមុខ នឹងក្លាយជាកន្លែងមួយយ៉ាង ស្រស់ប្រណិត សម្រាប់បម្រើលើវិស័យ ទេសចរណ៍។

ដោយឡែកចំពោះ ការដោះស្រាយផលប៉ៈ ពាល់ដល់ប្រជាពលរដ្ឋ ដែលអាស្រ័យផល លើឆ្នេរកោះទន្សាយ បើទោះជាមានពលរដ្ឋ រស់នៅទីនោះ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ឬ១០០ឆ្នាំ ក៏ចាត់ទុកជាអ្នក អាស្រ័យផល ព្រោះថាតំបន់ នេះជាដែនកោះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយការដោះស្រាយនឹងធ្វើ ឡើងទៅតាម ស្ថានភាពជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ ក៏សំណូមពរបងប្អូន ប្រជាពលរដ្ឋដែល អាស្រ័យផលនៅលើកោះទន្សាយ ត្រូវផ្តល់អទិភាព និងផ្តល់ភាពងាយស្រួល ដល់ក្រុមហ៊ុន ដែលកំពុងធ្វើការ អភិវឌ្ឍន៍នៅទីនោះ ។ ចុងក្រោយ ឯកឧត្តម ក៏សូមក្រើនរម្លឹក ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើកោះ ទន្សាយ ត្រូវអនុវត្តវិធាន ការសុខាភិបាល ត្រូវមានភាពអនាម័យ ពាក់ម៉ាស់ លាងសម្អាតដៃ នឹងអាល់កុល ពិសេស អនុវត្តវិធានការ៣កុំ ៣ការពារ។

សូមជម្រាបថា អំណោយដែលត្រូវចែក ជូនប្រជាពលរដ្ឋ នៅលើកោះទន្សាយ ចំនួន២៣គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០គក្រ មី២កេះ ត្រីខ២យួរ និងថវិកាចំនួន៥ម៉ឺនរៀល។ ដោយឡែកសមត្ថកិច្ចដែល ប្រចាំការនៅតាមប៉ុស្តិ៍ នៃដែនកោះចំនួន៤ប៉ុស្តិ៍ ដោយ១ប៉ុស្តិ៍ ទទួលបានអង្ករ៤០០ គីឡូក្រាម មី១០កេះ ត្រីខ១៧យួរ និងថវិកា ចំនួន១លាន រៀល ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *