ក្មេងពាលម្នាក់ចេញ ពីគុកមិនកែខ្លួន គិតតែមានលុយ ទិញថ្នាំញៀនជក់ រករឿងម្តាយ វាយទ្រព្យសម្បតិ្ត ក្នុងផ្ទះខ្ទេចអស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងពាលម្នាក់មាន ប្រប្រវត្តិធ្លាប់ជាប់ គុកចេញពីគុកវិញ មិនកែខ្លួនគិតតែ ពីមានលុយ ទិញថ្នាំញៀនជក់ រករឿងម្តាយ វាយទ្រព្យសម្បតិ្ត ក្នុងផ្ទះខ្ទេចអស់ត្រូវ ម្តាយឈ្មោះ លី ចាន់វុធ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិគោររដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្ដឹងកូនប្រុស បង្កើតឈ្មោះ ព្រុំ សុខគា អាយុ២៥ឆ្នាំ ក្នុងករណីគំរាមសម្លាប់ម្តាយ និងវាយបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ ព្រឹក ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២១ ។

ក្រោយពីទទួល បានពាក្យបណ្ដឹង ហើយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានដឹកនាំកម្លាំងជំនាញ សហការជាមួយ កម្លាំងអន្តរាគមន៍ ចុះដល់កន្លែងកើតហេតុ ព្រមទាំងធ្វើការឃាត់ ខ្លួនជនសង្ស័យ យកមកការិយាល័យ ជំនាញដើម្បីសួរនាំ។

ក្រោយពីកម្លាំង ជំនាញសាកសួររួចមក ឈ្មោះព្រុំ សុខគា បានឆ្លើយ ថាកន្លងមកខ្លួន ធ្លាប់ជាប់គុកម្តងរួច មកហើយពេល ចេញពីគុកមាន លុយទិញថ្នាំជក់ គ្មានគិតអ្វី។

ថ្ងៃកើតហេតុនោះ ខ្លួនបានទិញថ្នាំញៀន យកមកជក់ដោយ ថ្នាំញៀនចូលពោះមាន កំហឹងខ្លាំងភ្លាម ដោយខឹងនិងម្ដាយ មិនឲ្យចេញពីផ្ទះ ហើយស្ដីបន្ទោសឲ្យ ទៀតបានយកកាំបិតប៉័ងតោ មកកាប់បំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ ព្រមទាំងកាប់ជញ្ជាំង ផ្ទះធ្វើពីស័ង្កសីបណ្ដាល ឲ្យដាច់រហែក ខ្ទេចខ្ទីអស់និងចង់ សម្លាប់ម្តាយទៀត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឲ្យដឹងថា ក្រោយពីបានឃាត់ ខ្លួនជនសង្ស័យ និងដោយទទួលបាន ការអនុញ្ញាត ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តជនសង្ស័យ ខាងលើត្រូវបានកម្លាំង ការិយាល័យប្រឆាំងការ ជួញដូរមនុស្សបញ្ជូន ទៅសាលាដំបូង ខេត្តចាត់ការតាម នីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *