ពលករខ្មែរ៨នាក់ ចាញ់បោកមេខ្យល់ យកទៅប្លង់ចោលនៅ ព្រំដែនថាយកទៅ ធ្វើការនៅប្រទេស ថៃ ត្រូវនគរបាល ការពារព្រំដែន ភ្នំប្រាក់ឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ពលករខ្មែរចំនួន ៨នាក់ក្នុងនោះ ប្រុស ទាំងអស់ ចាញ់បោកមេខ្យល់ យកទៅប្លង់ចោល នៅព្រំដែនថាយកទៅ ធ្វើការនៅប្រទេស ថៃ ត្រូវបាននគរបាល ការពារ ព្រំដែន ភ្នំ ប្រាក់ឃាត់ខ្លួន បាននៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ ២០២១ ។

លោក វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ វរ សេនា តូច នគរបាល ការពារ ព្រំដែន គោក លេខ ៨០៧បានប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹងថានៅថ្ងៃទី១វិច្ឆិកា នោះលោកដឹកនាំកម្លាំង ប៉ុស្តិ៍ ភ្នំ ប្រាក់ របស់ វរ សេនា តូច លេខ ៨០៧បាន ចុះ ល្បាត ត្រួតពិនិត្យ នៅ បន្ទាត់ ព្រំដែន កម្ពុជា – ថៃ រហូតមកដល់ ចំណុច គំនរសំរាមបានប្រទះ ឃើញពលករខ្មែរ ចំនួន៨នាក់បម្រុង ឆ្លងដែន ទៅ ប្រទេស ថៃ  នៅលើ ផ្លូវជាតិ លេខ ៥៨ ស្ថិតនៅ ភូមិ ក្តិ ប ថ្ម ឃុំ គោក មៀត ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ពលករទាំង៨នាក់នោះ បានបញ្ជូនអធិការដ្ឋាន នគរបាល ស្រុក ថ្មពួក ដើម្បី ធ្វើការ សួរនាំ។

ពលករទាំង៨នាក់នោះ បាននិយាយថាក្រុមខ្លួន បានចាញ់បោកមេខ្យល់ ថានិងជូនក្រុមខ្លួនទៅ ប្រទេសថៃដើម្បី រកការងារធ្វើក្នុង ការជូននោះបង់ឲ្យ មេខ្យល់ជូនក្នុង១នាក់ ១.០០០បាទ ក្រោយពីជូនដល់ ចំណុចព្រំ ដែន កម្ពុជា ថៃ ដោយឃើញមាន នគរបាលល្បាតតាម ព្រំដែនមេខ្យល់ក៏គេចខ្លួនបាត់។

លោក វរសេនីយ៍ឯក ឡុង សំណាងបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាពលករ ទាំង៨នាក់ ក្រោយពីធ្វើ កំណត់ ហេតុហើយបញ្ជូន ទៅឲ្យក្រុមជំនាញ អនុវត្តន៍ ទៅតាម នីតិវិធី ។

លោកបានធ្វើការ អំពាវនាវដល់បងប្អូន ពលករទាំងអស់គួរឲ្យ គិតនិងពិចារណាឲ្យបាន ដិតដល់មុននិង ឲ្យមេខ្យល់ជូនទៅ ថៃព្រោះមេខ្យល់ជូនឆ្លងដែន ខុសច្បាប់ ទាំង ប្រថុយប្រថានផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *