ម៉ូតូ ២គ្រឿងបុកគ្នា ពេញទំហឹងបណ្តាល ឲ្យបុរសម្នាក់រង របួសធ្ងន់បាក់ ស្មងជើងឆ្វេង គ្រូពេទ្យដឹកតាម រថយន្តយកទៅសង្គ្រោះបន្ទាន់

(ខេត្តបន្ទាយមានជ័យ)៖ ម៉ូតូ២គ្រឿងបុកគ្នា ពេញទំហឹងបណ្តាលឲ្យ បុរសម្នាក់រង របួសធ្ងន់បាក់ ស្មងជើងឆ្វេង ក្រុមគ្រូពេទ្យដឹកតាម រថយន្តយកទៅ សង្គ្រោះបន្ទាន់ រឿងរាវនេះ កើតឡើងនៅវេលា ម៉ោង៥ល្ងាច.ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ២៥៦១ ស្ថិតក្នុងភូមិពន្សាយជើង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុក ស្វាយចេកបាន ឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ណាក ប្រុញ ភេទប្រុស អាយុ៥២ ឆ្នាំ មានលំនៅភូមិល្បើក ស្វាយតំណាក់កកោះ ឃុំស្វាយចេកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងបន្តថា មុនពេលកើតហេតុនោះ ជនរងគ្រោះជិះម៉ូតូម៉ាកវេវ ពណ៍ក្រហមខ្មៅ ផ្លាកលេខបើកពីកើត ទៅលិចបើកមកដល់ ចំណុចកើតហេតុ បានបើកភ្លើងស៊ីញូ បត់ឆ្វេងដើម្បីចូល ចាក់សាំងនៅ ការ៉ាស់សាំងខាងមុខ ស្របពេលនោះ អ្នកបើកម៉ូតូហុង ដាឌ្រីមឈ្មោះ ឆាង  វីរ: ភេទប្រុសអាយុ១៧ ឆ្នាំ រស់នៅភូមិបែកចានចាស់ ឃុំស្វាយចេកស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យជិះម៉ូតូល្បឿនលឿន បានជិះមកបុកចំពាក់ កណ្តាលម៉ូតូវេវ ត្រូវជើងខាងឆ្វេង អ្នកបើកម៉ូតូបណ្តាល ឲ្យបាក់ជើង។

ក្រោយពីកើតហេតុហើយ ត្រូវបានរថយន្តសង្រ្គោះ មន្ទីរពេទ្យបង្អែក ស្រុកស្វាយចេក ដឹកទៅព្យាបាលជាបន្ទាន់ ។ ពេលកើតហេតុហើយ នគរបាលចរាចរណ៍ បានយកម៉ូតូ ទាំង២គ្រឿងយក មករក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុក ស្វាយចេក រងចាំធ្វើការដោះ ស្រាយនៅពេលក្រោយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *