នៅ ថ្ងៃ ១ ខែវិច្ឆិកា តទៅ សាលារៀន គ្រប់ កម្រិត ទាំង អស់ទូទាំង ខេតបន្ទាយមានជ័យ នឹង បើកឲ្យដំណើរការ ឡើងវិញ ដូច គ្រោងទុក

(ខេត្តបន្ទាយមានជ័យ)៖  នៅ ព្រឹក ថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះសាលារៀន គ្រប់ កម្រិត ទាំង អស់ទូទាំង ខេតបន្ទាយមានជ័យ នឹង បើកឲ្យដំណើរការ បង្រៀនសិស្សឡើងវិញ ដូច មានការគ្រោងទុក   ក្នុងនោះមានសាលា សាធារណៈ និង ឯកជនមានចំនួន  ៥១២ លើ ៥១២ រួមមាន សាលាឯកជន ៥២/៥២ នៃ សាលា / កន្លែង ចំណែកសាលារៀន នៅ តំបន់ ហានិភ័យ ខ្ពស់ ចំណុច ខ្លះ នៃ ស្រុក ទាំង ៧ និង នៅ ទូទាំង ក្រុង សិរីសោភ័ណ នៅ មិនទាន់ បើក ដំណើរការ នៅឡើយ នោះទេ។

លោក ឈូ ប៊ុន រឿង ប្រធាន មន្ទីរអប់រំ យុវជន និង កីឡា ខេត្តបន្ទាយមានជ័យ បាន ប្រាប់ អ្នកយកព័ត៌មានឲ្យ ដឹងថាពេលដែលបើក សាលារៀនឡើងវិញនោះ មន្ទីរអប់រំ និង រដ្ឋបាលខេត្ត ពិសេស សាលារៀន នីមួយៗ ត្រូវអនុវត្ត ផែនការ នេះ ឲ្យបាន សម្រេច ។

លោក បានបញ្ជាក់ ឲ្យ ដឹង បន្តទៀតថាការបើក ដំណើរការ សាលារៀន ឡើងវិញ គ្រប់ កម្រិត នេះ បន្ទាប់ពី ក្រសួង អប់រំ បានធ្វើ ការវាយតម្លៃ លើ ដំណើរ ការបង្រៀន និង រៀន តាម បណ្តុះ សម្រាប់ គ្រឹះស្ថានសិក្សា សាធារណៈ និង ឯកជន ក្នុងភូមិ សាស្ត្រ ដែលមាន ហានិភ័យ ទាប ប្រមាណ ៣០ ភាគរយ ប្រកបដោយ សុវត្ថិភាព និង ប្រុងប្រយ័ត្ន ។

ការបើក ដំណើរការ បង្រៀន ឡើងវិញ គ្រប់ សាលា គ្រប់ កម្រិត ដោយ កំណត់ ១ ថ្នាក់ មាន ១៥ ទៅ ២០ នាក់ និង ផ្លាស់ វេន គ្នា និង បន្ត អនុវត្ត នូវ គម្លាត សុ វត្តិភាព និង វិធានការ សុខាភិបាល ចាំបាច់ នានា ចំពោះ ភូមិសាស្ត្រ ណា មាន ហានិភ័យ ទាប ។ ចំពោះ ភូមិសាស្ត្រ ដែលមាន ហានិភ័យ មធ្យម និង ខ្ពស់ ផ្តល់ អាទិភាព ទៅលើ សិស្ស ថ្នាក់ ទី ៩ និង ទី ១២ ហើយ កម្រិត ថ្នាក់ ផ្សេងទៀត នៅ មធ្យមសិក្សា និង បឋមសិក្សា ឱ្យ រៀន នៅតាម សាលារៀន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *