ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ២៦០ គ្រួសារ រស់នៅឃុំចំនួន ២ ក្នុងស្រុកសេសាន ទទួលបានអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ កាលពីព្រឹកថ្ងៃទី៣១ តុលា២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តនិងជា  ប្រធានគណៈ កម្មការសាខាកាក បាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នឹង ឯកឧត្តម ឈាង ឡាក់ អនុ ប្រធានកិត្តិយស គណៈកម្មការសាខា កាកបាទក្រហមកម្ពុជាខេត្ត នឹងជា ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួប សួរសុខទុក្ខ និងនាំយកនូវអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនដល់ប្រជា ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង កន្លងទៅចំនួន ២៦០ គ្រួសារ មកពី ភូមិ ក្របីជ្រុំ ឃុំ ក្បាលរមាស នឹង ភូមិ ស្វាយរៀង  ឃុំ តាឡាត ស្ថិតក្នុងស្រុក សេសាន ខេត្តស្ទឹងត្រែង ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក លោក លោកស្រី ដែលជា អនុប្រធាន នឹង សមាជិក គណៈ កម្មការសាខាកាក បាទក្រហមខេត្ត លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន គណៈកម្មការសាខាកាក បាទក្រហមស្រុក សេសាន ជាច្រើនរូប ផងដែរ ។

មានប្រសាសន៍ ក្នុងអង្គពិធី ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា អំណោយដែលបាន ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារ ជំនន់ទឹកភ្លៀង នាពេលនេះ ជាទឹកចិត្តដ៏ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលតែងតែ យកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខប្រជាពល រដ្ឋគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ គ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែល ទីទាល់ក្រីក្រជួបការលំបាក ដោយមិនប្រកាន់ ពូជសាសន៍ សាសនា ឬពណ៍សម្បុរអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទ ក្រហមកម្ពុជា ” ។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម ប្រធាន ក៏សូមអំពាវនាវ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវប្រុងប្រយ័ត្ន នូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយមាន អនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្ត តាមវិធានការរបស់ រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងតាម ការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីជៀស ផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

ឯកឧត្តម ស្វាយ សំអ៊ាង  ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ឡើង វិញ បន្ទាប់ពី ទឹកបានស្រកចុះទៅវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ដើម្បីចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុង ខេត្តស្ទឹងត្រែងទាំងមូល។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន ពលរដ្ឋរងគ្រោះទាំង ២៦០ គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ត្រីខ ១យួរ  នឹង ម៉ាស់ ផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *