រថយន្តតូចបើកល្បឿនលឿន ដូចហោះបានបែកកង់ ក្រោយរ៉េចង្កូតមក ទទឹងទ្រូងផ្លូវ បណ្តាលឲ្យរថយន្តធំ បុកខ្ទេចស្លាប់មនុស្ស ២នាក់នៅក្នុងរថយន្ត

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តតូច១គ្រឿង បើកល្បឿនលឿន ដូចហោះចៃដនអាក្រក់ បានបែកកង់ ក្រោយរ៉េចង្កូតមកទទឹង ទ្រូងផ្លូវស្រាប់តែមាន រថយន្តធំមកពីក្រោយ បុកខ្ទេចស្លាប់មនុស្ស២នាក់ នៅក្នុងរថយន្ត រឿងរាវនេះកើតឡើង នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៣១ តុលា ឆ្នាំ ២០២១ លើជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចបង្គោល ខ្សែភ្លើងលេខ ០៤៧៤ ខាងលិចស្ពានត្បែង ប្រហែល ៤០០ម៉ែត្រ ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសនេីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុក ព្រះនេត្រព្រះ បានឲ្យដឹងថាអ្នកស្លាប់ ទាំង២នាក់នោះមានឈ្មោះ គង់ ឆាយទាំង ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិ៤ សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា ក្រុងភ្នំពេញ អ្នកបើករថយន្តនិង អ្នករួមដំណើរ ឈ្មោះគង់ ព្រូ ភេទប្រុសអាយុ ៣៧ឆ្នាំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ ។

លោកអធិការ បានបញ្ជាក់ថានៅមុន ពេលកើតហេតុ មានរថយន្តមួយ គ្រឿងម៉ាកHIGH LANDER  ពណ៍ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2S-7653  អ្នកបើកមានឈ្មោះ គង់ ឆាយទាំង ពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ ពេលមកដល់ចំណុចកើត ហេតុបានបែកកង់ក្រោយ ខាងស្ដាំហើយបានរ៉េចង្កូត ចុះរ៉េឡើងមកទទឹង កណ្ដាលទ្រូងផ្លូវ នៃគន្លងផ្លូវខាងស្ដាំ ស្របពេលនោះមាន រថយន្តមួយគ្រឿងម៉ាក HINOពណ៍ខៀវ ក្បាលរថយន្ត ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2451 និងសឺម៉ីរឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-3150 បើកពីលិចទៅកើត បើកមកដល់ចំណុចកើត ហេតុបានបុករថយន្ត HIGH LANDER ដែលនៅ ទទឹងផ្លូវចំពាក់កណ្ដាល តួរថយន្តខាងឆ្វេងពេញទំហឹង បណ្តាលឲ្យអ្នកបើក និងអ្នករួមដំណើរកៀប ជាប់ក្នុងរថយន្តស្លាប់ នៅនឹងកន្លែងទាំង០២នាក់ ។ ចំណែកអ្នកបើកថយន្ត HINOក្រោយពីកើតហេតុហើយ បានរត់គេចខ្លួនពី កន្លែងកើតហេតុបាត់ ។

សពជនរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងជំនាញ ចរាចរណ៍ នៃអធិការដ្ឋាន នគរបាលស្រុក ព្រះនេត្រ ព្រះ យកមកតំកល់ទុក នៅវត្តរហាល រងចាំសាច់ញាតិមក ពីទីក្រុងភ្នំពេញ មកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំង២ យកមករក្សាទុកនៅអធិការ ដើម្បីដោះស្រាយនៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *