លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យដឹកនាំកិច្ច ប្រជុំជូនដល់ថ្នាក់ដឹកនាំ លោកមេបញ្ជាការរង លោកមេបញ្ជាការ ក្រុង-ស្រុកទាំង៩ ដើម្បីពង្រឹងការអនុវត្តន៍ តួនាទី-ភារកិច្ច…………

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្តបន្ទាយ មានជ័យដឹកនាំកិច្ច ប្រជុំដល់ថ្នាក់ដឹកនាំ រួមមានលោកមេបញ្ជាការរង ទទួលជំនាញលោកនាយ សេនាធិការ លោកប្រធានមន្ទីរនិង លោកមេបញ្ជាការ ក្រុង-ស្រុកទាំង៩ទូទាំង ខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹង ការអនុវត្តន៍ តួនាទី-ភារកិច្ចបទបញ្ជា ទូរទៅរបស់ថ្នាក់ដឹកនាំ ប្រគល់ជូននៅព្រឹ កថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ កិច្ចប្រជុំធ្វើឡើងនៅ សាលប្រជុំធំ ទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ។

ក្នុងកិច្ចប្រជុំនោះ ដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការបានមាន ប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការ រងទទួលជំនាញ លោកប្រធានមន្ទីរទាំង៧ និងលោកមេបញ្ជាការ មូលដ្ឋានក្រុង ស្រុកទាំង៩ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ សមាជិកក្រោមឱវាទ របស់ខ្លួនត្រូវអនុវត្តន៍ តួនាទី-ភារកិច្ច ឱ្យបានខ្ជាប់ខ្ជួន ហើយម៉ឺងម៉ាត់បំផុត មិនត្រូវផ្ដេកផ្ដួលទៅ តាមបរិបទនៃជម្ងឺកូវីដ-១៩ នោះទេ ។

ហើយអាវុធហត្ថគ្រប់ រូបត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងគោរពវិន័យឱ្យ បានត្រឹមត្រូវតាមឋានា នុក្រមផងដែរ ពិសេសអាវុធហត្ថ គ្រប់រូបមិនត្រូវប្រព្រឹត្ត អំពើខុសច្បាប់ឡើយ មានដូចជាការ រុករានទន្ទ្រានដីរដ្ឋ ព្រៃឈើ និងជួញដូរ ប្រើប្រាស់គ្រឿងញៀន រួមទាំងបទល្មើស ផ្សេងទៀតផងដែរ ។

លោកមេបញ្ជាការ បានមានប្រសាសន៍ បន្ថែមទៀតថា កម្លាំងអាវុធហត្ថទាំង អស់ត្រូវសាមគ្គីគ្នា ជាធ្លុងមួយដើម្បី សម្រេចរាល់ភារកិច្ច ថ្នាក់លើប្រគល់ជូន ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការ បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងនាយ នាយរង និងពលអាវុធហត្ថទាំងអស់ ដែលបានយកចិត្តទុក ដាក់ទាំងការអនុវត្តន៍ តួនាទី-ភារកិច្ច  និងការថែទាំជំរុំជំរក ព្រមទាំងគ្រឿងបំពាក់បរិក្ខា ក៏ដូចជាការដាំដុះ និងចិញ្ចឹមសត្វ គ្រប់ប្រភេទដើម្បី ផ្គត់ផ្គង់ដល់ការ ហូបចុករបស់កង កម្លាំងផងដែរ ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការបានធ្វើ ការផ្ដាំផ្ញើដល់កម្លាំង ទាំងអស់ត្រូវថែទាំ សុខភាពឱ្យបានល្អប្រសើរ និងប្រុងប្រយ័ត្នឲ្យបាន កាន់តែខ្ពស់ ដើម្បីយកឈ្នះ មេរោគកូវីដ-១៩ និងជម្ងឺកាចសាហាវផ្សេង ទៀតឱ្យបានជោគជ័យ ព្រមទាំងចូលរួម បង្ការ បង្រ្កាប និងសង្គ្រោះ ជូនប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ ៕ ដោយ លោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *