លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញដឹកនាំ ក្រុមការងារបន្តចុះនាំ យកអំណោយរបស់ ឯកឧត្តម ស សុខា ទៅចែកជូនមណ្ឌល កុមារកំព្រា វិសាខានៃក្តី សង្ឃឹមវត្តខ្ជាស់ជា លើកទី៣???

(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១  លោក ឧត្តមសេនីយ៍ទោ (សិទ្ធិ  ឡោះ)  ស្នងការ នគរបាលខេត្តបន្ទាយ មានជ័យរួមដំណើរ ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងបានអញ្ជើញដឹក នាំក្រុមការងារ ចុះបន្តនាំយកអំណោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី  អំណោយយក ទៅចែកជូនរួម  មានដូចខាងក្រោម៖ ១-ថវិកា ១,០០០,០០០ រៀល(មួយលានរៀល) ២-អង្ករ ១០ ការ៉ុង ស្មើ ៥០០គីឡូក្រាម ៣-ទឹកបរិសុទ្ធ ចំនួន ១០០យួរ  ៤-ទឹកវីតាល់ ១០កេស ៥-ទឹកត្រី ៤០យួរ ៦-ទឹកសុីអុីវ ៣០យួរ ៧-ខ្ទឹមស ១០គីឡូក្រាម ៨-ស្ករស ២០គីឡូក្រាម ៩-ប្រេងឆា ៦ដប ស្មើ១២លីត្រ ១០-សាប៊ូ ៤ធុង ១១-ថ្នាំដុសធ្មេញ ៣០ប្រអប់ ១២-អាល់កុល ៣០លីត្រ និងម៉ាស  ២០០០ម៉ាស មកចែកជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ជាស់ នៅភូមិ ប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំ ផ្ញើសួរសុខទុក្ខពី ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងយុវជននិងកីឡា និងលោកជំទាវ សួនសុភី ដោយក្តីនឹករលឹកជូនចំពោះ កុមារកំព្រាទាំង ១៥១នាក់ រួមទាំងម៉ែដោះ ជាពិសេសកូនៗ ត្រូវចេះថែរក្សាគ្នាទៅ វិញទៅមក  រួបរួមសាមគ្គី មានអ្វីត្រូវចេះយកអស្សាគ្នា បងត្រូវចេះជួយប្អូន ប្អូនក៏ត្រូវចេះជួយបង និង សូមអោយ កូនៗ មេដោះ ប្រកាន់ភ្ជាប់នូវ  ៣ ការពារ ៣ កុំ និងតាមវិធានរបស់ ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការរីករាតត្បាតជំងឺកូវីត ១៩ ( Covid-19)៕ ដោយ លោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *