សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន បង្ក្រាបករណីជួញ ដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូស គ្រឿងញៀនជាង ២៥ គីឡូក្រាម នៅខេត្ត បន្ទាយមានជ័យ និងសៀមរាប

(ខេត្តបន្ទាយមានជ័យ)៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទ ល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ចូលរួមសហការពី កម្លាំងជំនាញនៃនាយកដ្ឋាន ស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស កម្លាំងជំនាញស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ និងខេត្តសៀមរាប សម្របសម្រួលដោយ ឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក  ថេង សំណាង ព្រះរាជអជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តខេត្តសៀមរាប ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាប ក្រុមឧក្រិដ្ឋជនជួញដូរ ដោយខុសច្បាប់នូវសារ ធាតុញៀននៅ ៣ចំណុចផ្សេង គ្នាជាបន្តបន្ទាប់ ទី១នៅចំណុចក្រោម ដើមស្វាយ ប្រហែល១០ម៉ែត្រពី ផ្លូវជាតិលេខ៥៩(ចន្លោះគីឡូ ម៉ែតលេខ៩និង១០) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២ នៅចំណុចផ្ទះគ្មានលេខ បូរីអចលនទ្រព្យអង្គរ ភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រសាទបាគង់ ខេត្តសៀមរាប ទី៣នៅចំណុចឆែក លំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិត នៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផល ៖ក- ឃាត់ខ្លួនជនសង្ស័យ៖  ៣នាក់ :  ១ -ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ (គ្មានលិខិតឆ្លងដែន) ២-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ៣-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ (ប្រពន្ធ លាង ម៉ាប់)

ខ- ចាប់យកវត្ថុតាង : សារធាតុញៀនសរុប ២៥គ.ក្រ ១០២,៤៣ក្រាម១/មេតំហ្វេតាមីន(ICE)  ២៥កញ្ចប់ធំ-២កញ្ចប់តូច ស្មើទម្ងន់ ២៥ គ.ក្រ ០៣១.៧៨ក្រាម ២/មេតំហ្វតាមីន(WY) ចំនួន ៧៨៥គ្រាប់ ស្មើទម្ងន់ ៧០.៦៥ក្រាម ៣/ជញ្ជីថ្លឹង ១គ្រឿង

គ- ចាប់យកទ្រព្យសម្បត្តិ ១/រថយន្ត ១គ្រឿង ម៉ាក LANDCRUISER 570 ពាក់ស្លាក់លេខ ភ្នំពេញ 2AX-7997 ២/ទូរស័ព្ទដៃ ចំនួន ៦គ្រឿង ៣/លុយខ្មែរ ៧,៩៥៥,០០០រៀល ៤/លុយថៃ ៤៦,៣៥០បាត ៥/លុយអាមេរិក ២៥,៨៨៥ដុល្លារ ៦/គ្រឿងអលង្កា រ(កងដៃ១,ស្នៀតសក់១, បន្តោងខ្សែករ២,ខ្សែករ ៣ខ្សែរ) ៧/បង្កកផ្ទះ ២កន្លែង ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ចាប់យកខាងលើ បានបញ្ជូនទៅស្នង ការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *