សមត្ថកិច្ចបង្ក្រាបករណី គ្រឿងញៀននិង ខ្លួនជនសង្ស័ួម្នាក់រួម ទាំងថ្នាំងញៀនបញ្ជូន ទៅកាន់តុលាការ

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀននៃ ស្នងការនគរបាល ខេត្តបាត់ដំបង ដឹកនាំកម្លាំងដោយ លោកវរសេនីយឯក សុខ និមល ស្នងការរងទទួល ផែនការងារប្រឆាំង បទល្មើគ្រឿងញៀន សហការណ៍ជាមួយ កម្លាំងនគរបាល ស្រុកគាស់ក្រឡ ចុះបង្ក្រាបករណី គ្រឿងញៀនមួយ កន្លែងនិឃាត់ខ្លួន បានជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃ ទី២៥ខែតុលាឆ្នាំ២០២១ វេលាម៉ោង១៦និង ៤០នាទីនៅចំណុច អណ្តូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សត្ថកិច្ចបានប្រាប់អោយដឹងថាជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ រស់ សុខី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចដកហូត បានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១០៣៦,៧៣ក្រាម (ទាំងសម្បក) ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) រថយន្តចំនួន ០១គ្រឿង ម៉ាក TOYOTA CAMRY សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9842 ដែលមានលេខតួ 4T4BE46K J8R04026 ។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល នៃការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានគរបាល ខេត្តដំបងកសាងសុំណុំ រឿងបញ្ជូនខ្លួនទៅកាន់ តុលាការខេត្តបាត់ដំបង ដើម្បីចាត់ការទៅ តាមនីតិវិធីតាម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *