លោកវរសេនីយ៍ទោ ហ៊ុនខែត មេបញ្ជាការរង វរៈការពារ ៨១៧បានដឹកនាំ កម្លាំងសហការជា មួយសមត្ថកិច្ចចម្រុះ ចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនមុខសញ្ញា នាំមនុស្សឆ្លងដែនចូល ក្នុងទឹកដីថៃខុស ច្បាប់ចំនួន១នាក់ រួមទាំងពលករ ចំនួន៥នាក់ក្នុងបទ ល្មើសជាក់ស្ដែង???

(ខេត្តបាត់ដំបង)៖ ដោយអនុវត្តយ៉ាងម៉ឺង ម៉ាត់តាមបទបញ្ជា លោកវរសេនីយ៍ឯក (ប្រាក់សាយ)មេ បញ្ជាការវរៈ ការពារព្រំដែនគោក លេខ៨១៧. លោកវរសេនីយ៍ទោ (ហ៊ុនខែត)មេបញ្ជាការ.រង បាន ដឹកនាំកម្លាំង ប៉ុស្តិ៍ព្រំដែនកូនភ្នំ.សហការជាមួយ កម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការទប់ស្កាត់មុខ សញ្ញាជាជនសង្ស័យ១នាក់ នាំនិងពលករចំនួន៥នាក់ បម្រុងលួចឆ្លងដែន ចូលទឹកដីថៃដោយ ខុសច្បាប់។

ក្នុងកិច្ចចុះប្រតិបត្តិការ ចុះទប់ស្កាត់ពលករខាង លើនេះបានធ្វើឡើង នៅថ្ងៃអាទិត្យ ត្រូវនឹងយប់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២១ នៅវេលាម៉ោង.១២និង២៥នាទីយប់ ក្រោមការចង្អុលបង្ហាញ របស់លោកវរសេនីយ៍ឯក( ប្រាក់ សាយ) (មេបញ្ជាការវរៈ ការពារព្រំដែន គោកលេខ ៨១៧)កម្លាំងប៉ុស្តិ៍ ព្រំដែនកូនភ្នំ (គោលដៅទី3)ចំនួន៦នាក់ ដឹកដឹកនាំដោយលោក អនុសេនីយ៍ទោ( រឿន វ៉ាន់នី) (នាយប៉ុស្តិ៍ ស្ដីទី) រួមនិងកម្លាំងផ្នែក ស៊ើបការណ៍ចំនួន០២នាក់ ដឹកនាំដោយលោកអនុ សេនីយ៍ទោ(សេង-រ៉ើន)នាយផ្នែក. សហការជាមួយកម្លាំង យោធាកងអនុសេនា ធំគាំទ្រវរៈតូច៥៣៣ចំនួន៤នាក់ ដឹកនាំដោយលោកវរ សេនីយ៍ត្រី (ប៉ាត ណារ៉ុង) (មេបញ្ជាការកងអនុ សេនាធំអាវុធគាំទ្រ .កម្លាំងវរសេនា តូចលេខ១.ចំនួន៣ នាក់.ដឹក នាំដោយ លោក អនុសេនីយ៍ទោ (ស៊ឹង-ស៊ិត) មេបញ្ជាការ.រង (កងអនុសេនាធំ)  រួមជាមួយកម្លាំង កងអន្តរាគមន៍ វរៈសេនាតូចលេខ១ ចំនួន៣នាក់.ដឹកនាំដោយលោក អនុសេនីយ៍ត្រី (អ៊ុក រំដួល)(ជំនួយការហ្វឹកហ្វឺន) បានធ្វើសកម្មភាពទប់ស្កាត់ ប្រជាពលរដ្ឋបំរុងលួចឆ្លង ដែខុសច្បាប់ចូលក្នុង ទឹកដីថៃត្រង់ ចំណុចនិយាមកា .021.422.014 8.604 -ភូមិសាស្ត្រ ភូមិគីឡូ13 ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទប់ស្កាត់បានចំនួន៦នសក់(ស្រី៣នាក់.ក្មេងស្រី១នាក់.)ក្នុងនោះ មុខសញ្ញានាំមនុស្សឆ្លងដែន១នាក់.ដែលមានឈ្មោះ និងទីលំនៅដូច ខាងក្រោម÷ ១-ឈ្មោះ គឹម សុខឿន (ហៅ ង៉ា) ភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។(ជាមុខសញ្ញានាំមនុស្សឆ្លងដែនចូលក្នុងទឹកដីថៃ)។  ២-ឈ្មោះ យន់ តួ ភេទប្រុស អាយុ៣២ឆ្នាំ ៣-ឈ្មោះ ច្រឹក វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ ៤-ឈ្មោះ យន់ ម៉ាលី ភេទស្រី អាយុ៣៤ឆ្នាំ ៥-ឈ្មោះ ច្រឹក លីដា ភេទស្រី អាយុ១៥ ឆ្នាំ ៦-ឈ្មោះ ច្រឹក ស្រីណេ ភេទស្រី អាយុ៩ឆ្នាំ ទាំង០៥ន.មានទីលំនៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដែលកម្លាំងវីរៈការពារព្រំដែនគោកលេខ ៨១៧.សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះដកហូតបានក្នុងសកម្មភាពប្រព្រិត្តបទល្មើសរួមមាន ១-ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅផលិតឆ្នាំ២០១៩ ចំនួន០១គ្រឿង  ២-ទូរស័ព្ទដៃម៉ាកVivo.០១គ្រឿង។

បន្ទាប់ពីទប់ស្កាត់បាន កម្លាំងសមត្ថកិច្ច ចម្រុះបានធ្វើការ សាកសួរ កត់ឈ្មោះ ធ្វើកំណត់ហេតុនិង អប់រំណែនាំ  រួចបានប្រគល់បងប្អូន ប្រជាពលរដ្ឋនិងជន សង្ស័យជាមុខសញ្ញានាំមនុស្ស ឆ្លងដែនខាងលើ. នៅវេលាម៉ោង៧និង ៣៥នាទី ព្រឹកព្រមទាំងវត្ថុតាងទៅ ឲ្យលោកវរសេនីយ៍ទោ (ទឹម វិឆ័យ)ធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីអនុវត្តតាមនីតិវិធីបន្ត ។

បច្ចុប្បន្ន:ជនសង្ស័យ ជាមេខ្យល់នាំពលករឆ្លង ដែនខុសច្បាប់ត្រូវបាន កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ស្រុកសំពៅលូនកំពុង ធ្វើការសាកសួរនិង បន្តតាមនីតិវិធីច្បាប់។ ដោយ លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *