ក្រោយពីកំលាំងទាំង៣ និងអាជ្ញាធរមូលដ្ឋានស្វែងរក សព ក្មេងស្រីជំទង់ម្នាក់ លង់ទឹកស្ទឹងស្លាប់២ថ្ងៃ ដល់ខួបសព បានអណ្តែត រកសពឃើញហើយ

(ខេត្តបន្ទាយមានជ័យ)៖ ក្រោយពីកំលាំងទាំង៣ និងអាជ្ញាធរមូលដ្ឋាន បានស្វែងរក សព ក្មេងស្រីជំទង់ ម្នាក់បានលង់ទឹកស្ទឹង សិរីសោភ័ណ ស្លាប់២ថ្ងៃ ដល់ខួបសពបាន អណ្តែតឡើងរកឃើញ ហើយទឹកហូរ គួចសពចំងាយប្រហែល ១គីឡូម៉ែត្រពីកន្លែង ពីទីតាំងលង់ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី៧ ខែ តុលា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិចកខាងកើត ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន័យ។

ការស្វែងរកសពមាន អ្នកចូលរួមអាជ្ញាធរក្រុង កងកម្លាំងកងពល ៥១សឹករងខេត្ត ប៉ូលីសក្រុង អាវុធហត្ថក្រុង សឹករងក្រុង អាជ្ញាធរសង្កាត់ ភូមិ ប្រជាការពារ។
គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុ នោះមានក្មេងស្រីជំទង់ ម្នាក់បានលង់ទឹកស្ទឹង សិរីសោភ័ណស្លាប់ ក្នុងចំណោម ក្មេងស្រី៤នាក់នាំគ្នា ទៅលេងទឹកត្រូវទឹកគួយ យកទៅបាត់។រឿងរាវនេះកើតឡើង នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២១ នៅចំណុច ខាងលិចសាលាឆាន់ កន្លែងចាក់ដីថ្មី ក្នុងភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីកើតហតុ ហើយនៅល្ងាច វេលាម៉ោង៤រសៀល គណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ ដឹ កនាំដោយលោក ហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមានកងកំលាំងទាំង៣ ក្នុងនោះមាន  លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថក្រុងសិរីសោភ័ណ លោកវរសេនីយ៍ឯក  សី ុឌី អធិការនគរបាល ក្រុងសិរីសោភ័ណ លោក ជឹម ប៊ុន អាន មេ បបញ្ជាការតំបន់ ប្រតិបត្តិការ សឹក រង ខេត្ត  និងកំលាំងចំរុះជា ច្រើននាក់ទៀត បាននាំគ្នារុករក ស្វែងរកសព ចំនួន២ថ្ងៃទើបរកឃើញ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា សពក្មេង ស្រីមានឈ្មោះ រ៉េត សុខ នាង ស្រី អាយុ១១ឆ្នាំ ឪពុក ឈ្មោះ រ៉េត សាវុធ ជាកម្មករសព្វថ្ងៃ ធ្វើការនៅប្រទេសថៃ ម្តាយមានឈ្មោះភាច សុភាព កើតកូវីដ.១៩ កំពុងព្យាបាលនៅ មណ្ឌលចត្តាឡីស័ក ចំការតាដោក ស្រុកមង្គលបូរី  សពក្មេងស្រីរស់ នៅជាមួយ ជីដូន ឈ្មោះម៉ៅ ខន អាយុ៦០ឆ្នាំ ជីតា ឈ្មោះ មាឃ សុខុម អាយុ៦៥ឆ្នាំ  ពិការជើងរស់ នៅក្រោយវត្តស្វាយចាស់ ក្នុងភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា តាមការអះរបស់ក្មេងមកលេងទឹក ជាមួយបាននិយាយថា នៅវេលាម៉ោង ៣រសៀលនោះ សពក្មេងស្រីបាននាំក្មេង ស្រីចំនួន៤នាក់ទៀត សុទ្ធតែស្រីអាយុ ជាង១០ឆ្នាំទាំងអស់ នាំគ្នាមកលេងទឹកនៅ ចំណុចចាក់ដីថ្មី សពមុននិង បាត់ខ្លួនបាននាំក្មេង ស្រីទាំង៤នាក់កាន់ដៃ គ្នាបណ្តែតខ្លួនមក កំពុងទឹកមានប្រវ៉ែង ប្រហែល៥០ម៉ែត្រ ទាំងទឹកកំពុងគួចហូរខ្លាំង ពេលបណ្តែតខ្លួន មិនទាន់ដល់កំពុង ទឹកផងសពក្មេងស្រី អស់ដៃក៏លែង ដៃគ្នារៀងខ្លួន ៤នាក់បានគេចរួច ពីសេចក្តីស្លាប់ ចំណែកសពក្មេង ស្រីទឹកគួចយកទៅចាត់។

ក្រោយពីកើតហេតុហើយ គេឃើញលោកហឹុល រ៉ាយ៉ា លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ លោកវរសេនីយ៍ឯក សីុឌី លោក ជឹម ប៊ុន អាន ដឹកនាំកំលាំង ចំរុះជិៈកាណូតកំពុង រុករកស្វែងរកសព យ៉ាងសកម្ម ក្នុងនោះក្រុម គ្រួសារនៃសពក៏ធ្វើពិធី បន់ស្រន់ដើម្បីឲ្យ សពរហ័សអណ្តែតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *