អភិបាលខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាពល រដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺ កូវីដ-១៩ ចំនួន  ១០៦គ្រួសារ នៅអនុសាខាស្រុកទឹកឈូ

(ខេត្តកំពត)៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន ១០៦គ្រួសារ នៅអនុសាខា ស្រុកទឹកឈូ ខេត្តកំពត។

កាលពីថ្ងៃ ទី ២០  ខែកញ្ញា  ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ  អភិបាលនែគណ: អភិបាលខេត្តកំពត និងជាប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន  ១០៦គ្រួសារ  នៅអនុសាខា ស្រុកទឹកឈូ ខេត្តកំពត ដោយមានការ អញ្ជេីញចូលរួម មាន ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរ ខ្ពស់ពីសុខទុក្ខ និងមានការដោះ ស្រាយបញ្ហា ប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើស អើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុកចោល ឲ្យប្រជាពលរដ្ឋណា ម្នាក់ស្លាប់ដោយអត់ ស្បៀងអាហារ និងមិនមានការដោះ ស្រាយអ្វីឡើយ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយ ដែលបានចែកជូន ប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយ សម្រាលការលំបាក ខ្វះខាតរបស់បងប្អូន បានមួយគ្រាផងដែរ។

ឯកឧត្តម ក៏បានក្រើនរំលឹក អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការ ប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបាន ខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្ត តាមវិធានការណែ នាំរបស់ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា និងប្រកាន់យក នូវការអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាសនៅគ្រប់ ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពីមួយ ម៉ែត្រកន្លះឡើងទៅ) និង ៣កុំ (កុំចូលទៅកន្លែង បិទជិតគ្មានខ្យល់ ចេញចូល កុំចូលទៅកន្លែងមាន មនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការ ចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយក្នុង០១គ្រួសារ ទទួលបាន អង្ករ ២៥kg ត្រីខ១យួរ ទឹកត្រី១យួរ មី១កេស និងថវិកា២ម៉ឺនរៀល គិតជាថវិកា ស្មើនឹង១២៥.០០០រៀល សរុបរួមស្មើ នឹង១៣.២៥០.០០០រៀល ព្រមទាំងបានឧបត្ថម្ភថវិកាសរុប៤៦ ម៉ឺនរៀល ជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត កាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ  និងគ្រូពេទ្យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *