ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ជួញដូរនិងប្រើប្រាស់ គ្រឿងញៀននៅក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឃាត់បានជនសង្ស័យ ចំនួន០៣នាក់ កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់កា តាមច្បាប់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួល ផែនការងារ ប្រឆាំងគ្រឿងញៀន បានប្រាប់ថា ជនសង្ស័យ១.ឈ្មោះ ចាន់ គីម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ២.ឈ្មោះ ឆន សារ៉ាក់ ភេទប្រុស អាយ៤២ឆ្នាំ មុខរបរកម្មករលើក គីបខោអាវ(ជាប្តីប្រពន្ធ) មុខសញ្ញាជួញដូរ។  ៣.ឈ្មោះ ឆួម សៀង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខសញ្ញាប្រើប្រាស់។

ដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា (សង្ស័យសារធាតុញៀន) ចំនួន០៣កូនថង់តូច ទម្ងន់ស្មើ៦.០៩ក្រាម ថ្លឹងទាំងសំបក  ថ្នាំប្រភេទគ្រាប់ពណ៌ ក្រហមចំនួនចំនួន៦០គ្រាប់ ដែកកេះ សំបកថង់មួយចំនួន, និងបំពង់បឺតមួយចំនួន។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា ដោយអនុវត្តតាមបទ បញ្ជាយ៉ាងម៉ាត់របស់ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងដោយមានការ សម្របសម្រួល ពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យខាងលើ ត្រូវបានបង្ក្រាប នៅវេលាម៉ោង០២និង៣០នាទី រសៀលថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល១កន្លែង ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកស្នងការរង វរសេនីយ៍ឯកធិន ស៊ិនដេត បានបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង  នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *