ឃាត់ខ្លួនជនជាតិថៃ ៥ នាក់ ដែលបម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងប្រទេសកម្ពុជា

(ប្រទេសថៃ)៖ ជនជាតិថៃចំនួន៥នាក់ ត្រូវបានតម្រួតការពារ ព្រំដែនថៃលេខ ៣ សហការជាមួយកម្លាំង អធិការស្រុកគោកខ្យូង ធ្វើការឃាត់ខ្លួន នៅក្បែខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា ខណ:ដែលពួកគេបម្រុង លួចឆ្លងដែនចូលមក ក្នុងប្រទេសកម្ពុជាដើម្បី រកការងារធ្វើ។

ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច បានណងយ៉ាកែវ ក្នុងឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុងធ្វើដំណើរ ជិតដល់ព្រំដែនកម្ពុជា ក្នុងពេលដែលប្រទេស មានការរឹតបន្តឹង ដោយសារការរាត ត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ។

ក្រោយពេលឃាត់ខ្លួន ពួកគេ បានអះអាងថា ការលបឆ្លងដែននេះគឺពួក គេមាប៊នបំណងចូល ទៅធ្វើការនៅក្នុងកា ស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ព្រោះឮអ្នកស្គាល់គ្នាប្រាប់ថា បើទៅដល់ទីនោះក្រុមហ៊ុន នឹងជួយគ្រប់យ៉ាង ទាំងការហូបចុក និងការស្នាក់នៅ ។

ជនជាតិថៃទាំង៥នាក់ ដែលក្នុងនោះមានប្រុស៣ ស្រី២ បានបន្តថា ពួកគេជិះឡានក្រុងមក ពីខេត្តភិចិត្រ ២ នាក់ មកពីខេត្តឈៀងម៉ៃ ១ នាក់ និងមកពីខេត្តស្រះកែវ ២ នាក់ ដោយមកជួបគ្នានៅស្រុកអារញ្ញប្រាថេត ហើយក៏មានរថយន្ត តូយូតា វីហ្គូ ព៌ណខ្មៅមកដឹកទៅទំលាក់នៅចំណុច ផ្លូវលូករុាំង ទើបមានមេខ្យល់ ខ្មែរម្នាក់មកទទួល ដោយនាំដើរកាត់ ស្រែចំការដើម្បីឆ្ពោះទៅ ខ្សែបន្ទាត់ព្រំដែន ប៉ុន្តែមុននឹងសមត្ថកិច្ចចាប់ខ្លួន មេខ្យល់នោះបានរត់ គេចខ្លួនបាត់ស្រមោល ដោយសារតែគេ ស្គាល់ភូមិសាស្ត្រច្បាស់។

បច្ចុប្បន្នជនជាតិថៃទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋានតម្រួត ស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *