អំណោយទេយ្យទាន ដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តាមរយៈលោក អភិបាលក្រុងប៉ោយប៉ែត ប្រគេជូនព្រះសង្ឃ ចំនួន២៣វត្ត ក្នុងក្រុងបោះប៉ែត!!

(ក្រុងប៉ោយប៉ែត)៖ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១ លោកគាតហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត និងលោកសានស៊ានហូ ប្រធានក្រុមប្រឹក្សា ក្រុងប៉ោយប៉ែតបានដឹក នាំក្រុមការងារក្រុង សង្កាត់ នាំយកទេយ្យទាន ដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុម ការងាររាជរដ្ឋាភិ បាលចុះជួយខេត្ត បន្ទាយមានជ័យ និងលោកជំទាវ ឧកញ៉ាហេមចិត្តាអគ្គមហា ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រគេនព្រះសង្ឃ ចំនួន២៣វត្តក្នុង ក្រុងប៉ោយប៉ែត។

លោកគាត់ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់អោយ ទេយ្យទានដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន យកមកប្រគេព្រះសង្ឃចំនួន២៣វត្តនោះក្នុងមួយវត្តទទួលបានអង្ករ២០០គីឡូក្រាម មី៤កេស ត្រីខ២០កំប៉ុង ទឹកពិសាដប២កេស ទឹកក្រូច២កេស ទឹកត្រី២យួរ ទឹកសុីអុីវ២យួរ ម៉ាស់៥ប្រអប់អាល់កុល៣០លីត្រ និងថវិកា៤០០,០០០រៀល ដោយឡែកវត្តរតនារាមផ្សារកណ្ដាលទទួលបានអង្ករចំនួន៣០០គ,ក្រ និងវត្តទួលពង្រទទួលបានអង្ករចំនួន៥០០គ,ក្រ ដោយមានព្រះសង្ឃគង់ចាំព្រះវស្សាច្រើនអង្គ។

ក្នុងនោះផងដែរ លោកគាត់ហ៊ុល ក៏បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋ ទាំងអស់នៅក្នុងពិធីបុណ្យ បុណ្យទាននេះ ត្រូវអនុវត្តន៍អោយបាន ខ្ជាប់ខ្ជួននូវអនុសាសន៍ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល នូវ ៣កុំនិង ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ ការរើករាលដាល នូវជំងឺកូវិដ១៩ ចូលក្នុងសហគមន៍ជាពិសេស ជំងឺប្រភេទថ្មីដែលតា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *