ភរិយាសពលោកអនុសេនីយ៍ឯក គង់ សន្ធៃ មន្ត្រីការិយាល័យបុគ្គលិក នៃនាយកដ្ឋាននគរបាលទេសចរណ៍ ទទួលបានថវិកា ៦លានរៀល ពីសមាគមមិត្តនគរបាលជាតិ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការ យកចិត្តទុកដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ  ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលទេចរណ៍  បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី សុខ ដារិន អនុប្រធានប្រធាន នាយកដ្ឋាននគរបាល ទេសចរណ៍ និងសហការី បានប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិ ចំនួន៦.០០០.០០០រៀល (ប្រាំមួយលានរៀលគត់) ជូនលោកស្រី ហុក ម្លិស ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក គង់ សន្ធៃ មន្ត្រីការិយាល័យបុគ្គលិក ដែលបានទទួលមរណភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *