ជនសង្ស័យជាមុខសញ្ញាចោរកម្មម្នាក់ ត្រូវកម្លាំងនគរបាល ស្រុកសំពៅលូនឃាត់ ខ្លួនបានភ្លាមៗ ក្រោយធ្វើ សកម្មភាពចូលផ្ទះ ប្រជាពលរដ្ឋបម្រុងលួចយក ទ្រព្យសម្បត្តិរបស់អ្នកដទៃ???

(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចទ្រព្យ សម្បត្តិប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសិរីមានជ័យ សហការណ៍ជាមួយ កម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាល ស្រុសំពៅលូន បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានភ្លាមៗ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង១៧និង ០០នាទីនៅចំណុច ក្រុមទី១០ស្ថិតក្នុង ភូមិអូរប្រហ៊ូត ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ  អធិការ នគរបាលស្រុក សំពៅលូនបានប្រាប់ អោយដឹថាជនសង្ស័យ  ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមានឈ្មោះ ឡុង ង៉ែត( ហៅ ហាក់) ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិអូរប្រហ៊ូត ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោក អធិការ ប្រាប់អោយ ដឹងទៀតថាជន សង្ស័យខាងលើបានធ្វើ សកម្មភាពលួចផ្លោះ ចូលតាមបង្អួចផ្ទះ របស់ប្រជាពលរដ្ឋ ហើយបម្រុងលួច យកទ្រព្យសម្បត្តិមានដូចជា កង់គោយន្ត ផាលភ្ជួរគោយន្ត ម៉ូទ័របូមទឹក និងរបស់របរ មួយចំនួនទៀត ដែលជារបស់ ជនរងគ្រោះឈ្មោះ ខែម ឃន   ភេទស្រី អាយុ ៤៥  ឆ្នាំ មានទីលំនៅ ភូមិអូរប្រហ៊ូត ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈពេលដែលជនរងគ្រោះ និងក្រុមគ្រួសារ មិនបាននៅផ្ទះ ពេលដែលជន សង្ស័យធ្វើសកម្មភាព ត្រូវអ្នកជិតខាង ឃើញហើយស្គាល់ ជនសង្ស័យក៏បាន រត់គេចខ្លួនបាត់ ភ្លាមនោះក៏មាន ប្រជាពលរដ្ឋរាយការណ៍ ជូនដល់សមត្ថកិច្ច កម្លាំងជំនាញក៏បាន ចុះទៅដល់កន្លែង កើតហេតុ និងបានតាមស្រាវជ្រាវ កំណត់មុខសញ្ញា ហើយ ឃាត់ខ្លួនជនសង្ស័យបាន ព្រមទាំងដកហូតវត្ថុតាង ដែលជនសង្ស័យបាន លួចកន្លងមក យកមករក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកសំពៅលូនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាង លើត្រូវបានកម្លាំង ជំនាញនៃអធិការនគរបាល ស្រុកសំពៅលូនកសាង សុំណុំរឿងបញ្ជូន ខ្លួនទៅកាន់ការិយាល័យ នគរបាលជំនាញនៃ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បី ចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់៕ អត្ថបទ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *