សមត្ថកិច្ចខេត្តសៀមរាបបន្ត ចុះល្បាតក្នុងក្រុងសៀមរាប តាមបំរាមគោចររបស់ រដ្ឋបាលខេត្តសៀមរាប

(ខេត្តសៀមរាប ៖ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដល់ កងកម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បន្តចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់  ក្នុងការទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ នៅក្នុងតំបន់លឿងទុំ និងតំបន់ក្រហម ក្នុងក្រុងសៀមរាប បន្ទាប់ពីរដ្ឋបាល ខេត្តសៀមរាប បានចេញសេចក្តីសម្រេច រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជាតំបន់ក្រហម  ក្នុងភូមិសាស្ត្រសង្កាត់ និង ភូមិមួយចំនួន ក្នុងក្រុងសៀមរាប ជាបណ្តោះ អាសន្ន សម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១  រួមមានភូមិសាស្រ្ត សង្កាត់ស្លក្រាម , សង្កាត់ស្វាយដង្គំ , សង្កាត់គោកចក , សង្កាត់ជ្រាវ , ភូមិតាវៀន ក្នុងសង្កាត់សាលាកំរើក និង ភូមិព្រៃធំ ភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ។

គោលបំណង គឺដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រកំណត់ ជាតំបន់ក្រហម គឺ ទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លង រាលដាលទៅតំបន់ ផ្សេងទៀត រហូតមានការចេញ សេចក្ដីសម្រេចជាថ្មី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *