អភិបាលខេត្តកោះកុង អញ្ជើញចូលរួមពិធី ផ្ដល់ទុនគាំទ្រធាតុ ចូលកសិកម្ម ដល់សមាជិកបណ្ដុំ អាជីវកម្មចិញ្ចឹម ត្រីអណ្ដែងក្នុងតង់ នៅស្រុកបូទុមសាគរ

(ខេត្តកោះកុង)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ពិធីផ្ដល់ទុនគាំទ្រ ធាតុចូលកសិកម្ម ដល់សមាជិកបណ្ដុំ អាជីវកម្មចិញ្ចឹម ត្រីអណ្ដែងក្នុងតង់ ជាមួយនឹង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នៅស្រុកបូទុមសាគរ។

លោកជំទាវអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់វគ្គ បណ្តុះបណ្តាលជាបន្តបន្ទាប់ រហូតដល់ឈាន ដល់ការផ្ដល់ទុន គាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្ដុំ អាជីវកម្មចិញ្ចឹម ត្រីអណ្ដែងក្នុងតង់ នាពេលនេះ។

លោកជំទាវ ជឿជាក់ថាបងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិតជាយកនូវចំណេះ ដឹងទាំងឡាយ ដែលផ្តល់ដោយមន្ត្រីជំនាញ យកទៅអនុវត្តដោយផ្ទាល់ នៅក្នុងការចិញ្ចឹមត្រីក្នុងតង់ និងអាចប្រមូលផល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងបរិបទកូវីដ-១៩នេះ ជាមួយគ្នានេះផងដែរ សូមអាជ្ញាធរមូលដ្ឋានបន្តគាំទ្រលើគម្រោងនេះឱ្យបានពេញលេញ ហើយមន្ត្រីជំនាញត្រូវ ផ្តល់បទពិសោធន៍ ដល់បងប្អូនឱ្យបាន គ្រប់គ្រាន់ ដើម្បីឱ្យគម្រោង សម្រេចបានលទ្ធផលល្អ តាមការរំពឹងទុក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *