នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋរដ្ឋមន្ត្រី កែ គឹមយ៉ាន និងជំទាវ ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សាគ្រប់វត្តចំនួន២៥៨វត្ត នៅទូទាំងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួុយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ាហេមចិត្តាឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ នាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នាថ្ងៃខាងមុខ ពិធីនេះធ្វើនៅបរិវេណវត្តសុិនសូន្នារាម (វត្តចំណោម) ។

សម្រាប់ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃចំនួន ២៥៨ វត្ត ក្នុង១វត្តទទួលបាន ឣង្ករ ២០០គីឡូក្រាម,មី១០កេស, ត្រីខ ២កេស,ទឹកក្រូច ៥កេស,ទឹកសុទ្ធ១០កេស,តែ៥កញ្ចប់,ស្កសរ១០គីឡូក្រាម, ទឹកសុីអុីវ១០យួរ,ទឹកត្រី ១០យួរ និងបច្ច័យ១.០០០.០០០រៀល  ។

ទន្ទឹមនឹងនោះ ឯកឧត្តម  ក៏បានអំពាវនាវបន្ថែម  ទៅដល់ព្រះសង្ឃគ្រប់គ្រប់ទីវត្តអារាម  សូមចូលរួមបន្តផ្សព្វផ្សាយនូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល  ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតាមរយៈវិធានការ”៣ការពារ  ៣កុំ ”  និងចូលរួមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា។

ក្រោយកម្មវិធីចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញបន្តចុះជួបសួរសុខទុក្ខ លោក-អ្នកគ្រូ សិស្សានុសិស្ស និងលោកមេឃុំ ក្រុមប្រឹក្សា ក្នុងស្រុកមង្គលបូរី ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *