អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមប្រគល់រង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ សម្ពោធសមិទ្ធផលនានា ស្ថិតនៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញប្រគល់រង្វាន់ ជ័យលាភីសាលា មេត្រីបរិស្ថាន ថ្នាក់ជាតិលើកទី៣ សម្ពោធសួនជីវៈចម្រុះ សួនព្រឹទ្ធាចារ្យ ជុំ ហ៊ល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងតារាងប៉េតង់ ស្ថិតនៅក្នុងបរិវេណ សាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញ ចូលរួមពីប្រតិភូក្រសួងបរិស្ថាន លោកអភិបាលរងខេត្ត លោកនាយករដ្ឋ បាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនរូបទៀត។

ឯកឧត្តម ជួប ប៉ារីស អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថាន បានរាយការណ៍ជូនអង្គពិធីថា ឆ្នាំ២០២១ ជាឆ្នាំប្រឡងប្រណាំង សាលាមេត្រីបរិស្ថាន ថ្នាក់ជាតិលើកទី៣ ដែលប្រារព្ធធ្វើជា រៀងរាល់ពីរឆ្នាំម្តង កម្មវិធីនេះចាប់ផ្តើមរៀប ចំតាំងពីឆ្នាំ២០១៧មក ដើម្បីលើកកម្ពស់ ប្រតិបត្តិមេត្រីបរិស្ថាន សំដៅចូលរួមការអភិវឌ្ឍ ប្រកបដោយចីរភាព។

ជាលទ្ធផលសាលាបឋម សិក្សាចំនួន៦ និងវិទ្យាល័យចំនួន៦ ត្រូវបានជ្រើសរើសជា សាលាមេត្រីជ័យលាភីសម្រាប់ឆ្នាំ២០២១នេះ ក្នុងនោះមាន ជ័យលាភីមាស បានទៅវិទ្យាល័យហ៊ុនសែន មិត្តភាព ខេត្តព្រះសីហនុ  ជ័យលាភីប្រាក់ បានទៅវិទ្យាល័យហ៊ុន សែន សម្ភុបុរៈ ខេត្តក្រចេះ ជ័យលាភីសំរិទ្ធ បានទៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហនុ ខេត្តកំពង់ឆ្នាំង។

ដោយឡែកជ័យលាភី សាលាបឋមសិក្សាមាន ជ័យលាភីមាស បានទៅសាលាបឋមសិក្សាវត្តចែង ខេត្តបាត់ដំបង ជ័យលាភីប្រាក់ បានទៅសាលាបឋម សិក្សាក្រវ៉ាន់ ខេត្តសៀមរាប ជ័យលាភីសំរឹទ្ធ បានទៅសាលាបឋមសិក្សាឈើខ្លឹម ខេត្តត្បូងឃ្មុំ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោត សរសើរគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៅវិទ្យាល័យហ៊ុន សែន មិត្តភាព ដែលបានខិតខំ ប្រឹងប្រែងថែរក្សាការពារ បរិស្ថានរហូតទទួលបានជ័យលាភី សាលាមេត្រីបរិស្ថានឆ្នាំ២០២១ ជ័យលាភីមាស ពីក្រសួងបរិស្ថាន លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតី ស្រលាញ់បរិស្ថាន និងជំរុញប្រតិបត្តិ ការមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ច គាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធាន ធម្មជាតិឱ្យបានសមស្រប មាននិរន្តរភាព និងការរស់នៅដោយចីរភាព។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍កោត សរសើររដ្ឋបាលខេត្ត ព្រះសីហនុ ជាខេត្តមួយ ដែលមានមន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់ អាវុធចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩។

ម្យ៉ាងទៀតការប្រឡងប្រណាំង សាលាមេត្រីបរិស្ថានថ្នាក់ ជាតិលើកទី៣ ទទួលបានមេដាយមាស និងទទួលបានរង្វាន់ ជ័យលាភីសាលាមេត្រី បរិស្ថាននាពេលនេះ ជាចំណែកមួយក្នុង ការគាំពារបរិស្ថាន ដើម្បីចូល រួមប្រកួតប្រជែង ព្រោះសាលាជាថ្នាល បណ្តុះនូវចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្ស ភាសា កីឡា ដើម្បីប្រែក្លាយធនធាន សិស្សឱ្យស្របតាមការវិវឌ្ឍ នៃសង្គមរីកចម្រើន ផ្នែកវីទ្យាសាស្ត្រ បង្កើតបានអ្នកធុរកិច្ចកា ន់តែច្រើននាពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ និងឯកឧត្ដម គួច ចំរើន បានអញ្ជើញកាត់ ខ្សែបូសម្ពោធ សួនជីវ:ចម្រុះ សួនព្រឹទ្ធាចារ្យ ជុំ ហ៊ល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងតារាងប៉េតង់ ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាពដោយបរិយាកាស រីករាយក្រៃលែង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *