រដ្ឋបាលខេត្ត បើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដល់កុមារ ចាប់ពីអាយុ០៦ឆ្នាំ ដល់អាយុ ១២ឆ្នាំ ក្នុងក្របខណ្ឌ ទូទាំងខេត្តព្រះវិហារ

(ខេត្តព្រះវិហា)៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈ អភិបាលខេត្ត និងជាប្រធានអនុគណៈ កម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញបើក យុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ដល់កុមារ ចាប់ពីអាយុ០៦ឆ្នាំ ដល់អាយុ ១២ឆ្នាំ នៅក្នុងបរិវេណ សាលាខេត្តព្រះវិហារ។

ការចាក់វ៉ាក់សាំងជូន ដល់កុមារអាយុចន្លោះពី ០៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាព សាំក្នុងសង្គមឱ្យកាន់តែ ធំដែលអាចឈានទៅ បើកលំហរសកម្មភាព ក្នុងសង្គមឱ្យកាន់ តែទូលាយ បន្ថែមពីលើនេះគោលដៅ សំខាន់ក្នុងការចាក់ វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាច ចូលរៀននៅសាលាឡើងវិញ។

ថ្លែងក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារនាពេលនេះ ឯកឧត្ដម  ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ បានមានប្រសាសន៍ លើកឡើងថា យុទ្ធនាការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយ យកចិត្តទុកដាក់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ជូនដល់ក្មួយៗ ចៅៗ ដែលជាទំពាំងស្នងឫស្សី ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារ ប្រឆាំងនឹងជំងឺ ឆ្លងរាតត្បាតជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ កោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូល រួមមកទទួលការចាក់ វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ទាំងនេះបានបង្ហាញឱ្យ ឃើញពីជំនឿជឿជាក់ របស់ប្រជាពលរដ្ឋ យើងមកលើការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ដែលសម្ដេច បានខិតខំស្វះស្វែង រកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពល រដ្ឋដោយមិនគិតថ្លៃ និងមិនមាន ការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នា ប្រយុទ្ធប្រឆាំងនិងបង្ការ ទប់ស្កាត់ការចម្លងរីករាល ដាលនៃជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះផង ឯកឧត្ដម ប្រាក់ សុវណ្ណ ក៏បានមានប្រសាសន៍ ក្រើនរំលឹកដល់ ប្រជាពលរដ្ឋគ្រប់ៗគ្នា បើទោះបីបានចាក់វ៉ាក់ សាំងការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការធ្វេស ប្រហែស ហើយត្រូវបន្តចូលរួម អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ ក្រសួងសុខាភិបាល និងវិធានការការពារ  ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ នៅក្នុង សហគមន៍របស់យើង។

សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារ កុមារចាប់ពីអាយុ ០៦ឆ្នាំ ដល់អាយុ ១២ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំង មានចំនួន ៣២.៥៦៣នាក់ ជាមួយនេះ រដ្ឋបាលខេត្ត ក៏បានជម្រាបជូនដល់ សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតា និងអាណាព្យាបាលទាំង អស់នៅទូទាំងខេត្ត អោយនាំយកកូន ចៅដែលមានអាយុ ចាប់ពី ០៦ឆ្នាំ ដល់អាយុ១២ឆ្នាំ មកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន សុខាភិបាលក្នុងក្រុងស្រុក ទាំង៨ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *