ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយកនៃ អគ្គនាយកដ្ឋានបច្ចេកទេស ដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការរៀបចំប្រព័ន្ធ មុខងារប្រើប្រាស់ សម្រាប់ត្រួតពិនិត្យ គុណភាពផ្លូវ (Road Care Supervision System) តាមប្រព័ន្ធវីដេអូពីចម្ងាយ

(ភ្នំពេញ)៖ នៅព្រឹថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅ ទីស្ដីការក្រសួង ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយកនៃ អគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាអំពីការរៀប ចំប្រព័ន្ធមុខងារប្រើប្រាស់ សម្រាប់ត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision System) ដោយមានការចូលរួម តាមប្រព័ន្ធវីដេអូពីចម្ងាយ ពីលោកអគ្គនាយករង លោកប្រធាននាយក ដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និង លោកប្រធាន នាយកដ្ឋាននានា ក្រោមឱវាទអគ្គនាយកដ្ឋាន បច្ចេកទេសនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះធ្វើឡើងក្នុង គោលបំណងផ្លាស់ប្តូរ មតិយោបល់ ក៏ដូចផ្តល់ធាតុចូលផ្សេងៗ ដើម្បីបំពេញ ចំណុចខ្វះ ខាតផ្នែកណាមួយ ដើម្បីឈានការបង្កើត កម្មវិធី(App)យកមកប្រើប្រាស់នៅ ពេលខាងមុខ តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងគោលដៅពង្រឹងគុណ  ភាពផ្លូវឱ្យបានរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង និងកាត់បន្ថយចំណាយ ថវិកាក្នុងការជួសជុល ថែទាំ ដោយមានការចូល រួមធ្វើបទបង្ហាញពីមន្ត្រី ជំនាញរបស់នាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ដើម្បីឆ្លងយោបល់ ក៏ដូចជាស្នើសុំព័ត៌មាន ទិន្នន័យ និងធាតុចូលសំខាន់ៗបន្ថែម ដើម្បីធ្វើឱ្យប្រសើរ ឡើងដល់ការអភិវឌ្ឍន៍ កម្មវិធីមុខងារតាមដាន ត្រួតពិនិត្យគុណភាពផ្លូវ។

សូមជម្រាបជូនថា ផ្អែកតាមគំនិតផ្ដួចផ្ដើម របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា និង ទំនាក់ទំនងសាធារណៈ សហការជាមួយ អគ្គនាយកដ្ឋានបច្ចេកទេស បានខិតខំប្រឹងប្រែងរៀប ចំប្រព័ន្ធមុខងារប្រើប្រាស់ សម្រាប់ត្រួតពិនិត្យ គុណភាពផ្លូវ ដែលផ្ដល់ភាពងាយស្រួល ដល់ថ្នាក់ដឹកនាំក្រសួង ក្នុងការតាមដានការងារ គុណភាពផ្លូវតាមរយៈ របាយការណ៍សាងសង់ របាយការណ៍ត្រួត ពិនិត្យគុណភាព និងរបាយការណ៍ វាយតម្លៃការងារសាង សង់ផងដែរ។

ថ្លែងទៅកាន់អង្គ ប្រជុំនាឱកាសនោះ ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងរបស់  ក្រុមការងាររបស់ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងក្រុមការងាររបស់ អគ្គនាយកដ្ឋាន បច្ចេកទេសក្នុងការ រៀបចំប្រព័ន្ធមុខងារប្រើប្រាស់ សម្រាប់ត្រួតពិនិត្យគុណភាព ផ្លូវប្រកបដោយ ស្មារតីទទួល ខុសត្រូវខ្ពស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *