រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយ ពីសប្បុរសជន ដើម្បីចូលរួមបម្រើសកម្មភាព ប្រយុទ្ធ ប្រឆាំងនិងជំងឺកូវីដ-១៩

(ខេត្តកំពង់ឆ្នាំង)៖ សប្បុរសជនបន្តផ្តល់អំណោយ ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមបម្រើ សកម្មភាពប្រយុទ្ធ ប្រឆាំងនិងការរីក រាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី សេង ដាលីន បានផ្តល់អំណោយដល់ រដ្ឋបាលខេត្តកំពង់ឆ្នាំង រួមមានៈ អង្ករ២តោន ម៉ាស់១០០ប្រអប់ អាល់កុល ៥កាន និងថវិកា៤លានរៀលហើយពិធី ប្រគល់ទទួលអំណោយនេះ បានធ្វើឡើងនៅ សាលាខេត្តកំពង់ឆ្នាំង ដោយអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង ឯកឧត្តម អម សភា អភិបាលរងខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ បំផុតចំពោះសប្បុរសជន ទាំងអស់ដែលតែងតែ បានឧបត្ថម្ភគាំទ្រ រាល់កិច្ចការងារសង្គម ក្នុងសកម្មភាពប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយនិងរដ្ឋបាល ខេត្តកំពង់ឆ្នាំង ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ការចូលរួមរបស់សប្បុរសជន គឺជាកិច្ចការដ៏មានសារៈ សំខាន់បំផុតដែលមិនអាចខ្វះបាន ក្នុងការរួមចំណែកក្នុង សកម្មភាពមនុស្សធម៌ ដែលធ្វើឱ្យមូលដ្ឋាន បានចៀសជំងឺដ៏ កាចសាហាវនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *