ពិតជាសាហាវ ជីតាចិត្តខ្មៅរំលោភ ចៅស្រី របស់ ខ្លួនឯង រហូត មាន ផ្ទៃពោះ ជាង ៥ ខែ ទើបបែកការណ៍ 

(ខេត្តបាត់ដំបង)៖ កម្លាំងអធិការដ្ឋាន នគរបាល ស្រុកសំឡូត ចុះឃាត់ខ្លួន បុរសវ័យ៥០ឆ្នាំជាង ម្នាក់តាមបញ្ជា របស់លោក ព្រះរាជអាជ្ញា បន្ទាប់ពីបាន ធ្លាយរឿងអាថ៌កំបាំង រំលោភទៅលើចៅស្រី របស់ខ្លួនឯង រហូតមាន ផ្ទៃពោះជាង៥ខែ។

សមត្ថកិច្ចបាន ឲ្យដឹងថាការឃាត់ខ្លួន នេះបានធ្វើឡើងនៅ ថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ពីឆ្លង យោបល់ពីលោក ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការ ដ្ឋាននគរបាល ខេត្តបាត់ដំបង ដោយមាន ការឯកភាព ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបាត់ដំបងផងដែរ ។

អធិការនគរបាល ស្រុកសំឡូត លោកវរសេនីយ៍ទោ ម៉ែន រី ម បានដឹកនាំកម្លាំង ននគបាលផ្នែកយុត្តិធម៌ចុះធ្វើការឃាត់ខ្លួន ជនសង្ស័យក្នុងករណី រំលោភសេពសន្ថវ : លើអនីតិជន កាលពីអំឡុងឆ្នាំ ២០២០ រហូតដល់មានផ្ទៃពោះ ដោយជនសង្ស័យ មានឈ្មោះ ឌួង ពឿន ភេ ប្រុសអាយុ៥៩ ឆ្នាំរស់នៅ ភូមិតាតោក ឃុំតាតោក ស្រុកសំឡូត បានធ្វើ សកម្មភាពរំលោភ សេពសន្ថវៈ លើ ក្មេងស្រី១នាក់ ជាច្រើនដង ដែលត្រូវជាចៅស្រី ខ្លួនឈ្មោះ ស ច ធ អាយុ១៤ ឆ្នាំ រហូតដល់ មានផ្ទៃពោះ រយៈពេល២៤សប្តាហ៍ និង៥ថ្ងៃ ។

បច្ចុប្បន្នករណីនេះ កម្លាំងនគរបាលស្រុកកំពុង រៀបចំសំណុំរឿងបញ្ជូន ជនសង្ស័យ ទៅការិយាល័យ ជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តដើម្បី ចាត់ការបន្តតាមផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *