ទាហានឈុតខ្មៅថៃចាប់ ខ្លួនពលករខ្មែរ១៥នាក់ ខណ:ដែលពួកគេបាន ឆ្លងដែនចូលដីថៃ ដោយខុសច្បាប់ ដើម្បីរកការងារធ្វើ

(ប្រទេសថៃ)៖ ពលករខ្មែរចំនួន ១៥នាក់ត្រូវបានក្រុម ទាហានឈុតខ្មៅថៃ ចាប់ខ្លួនខណ:ដែល ពួកគេលបឆ្លងដែន ដោយខុសច្បាប់ ដើម្បីចូលទឹកដីថៃ រកការងារធ្វើ នៅក្នុងខេត្តស្រះកែវ។ ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១វេលា ម៉ោង៥និង៣០នាទី ទៀបភ្លឺ ត្រង់ចំណុចភ្នំ កូនដំរីក្នុងភូមិ១៤ឃុំតា ប្រាក់យ៉ាស្រុក តាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

នៅមុនពេលឃាត់ខ្លួន គឺមានពលករខ្មែរចំនួន១៥ នាក់ បានលបឆ្លងព្រំដែន ចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាជិះ តាមរថយន្តមួយគ្រឿង ដែលអ្នកបើកបរ គឺជាជនជាតិថៃ និងជាមេខ្យល់នាំផ្លូវ ស្របពេល ដែលកម្លាំង ទាហានឈុតខ្មៅថៃ សហការជាមួយ កម្លាំងតម្រួតព្រំដែន លេខ១២ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស ៦ និង ស្រី ៩ នាក់ ប៉ុន្តែនៅពេល ឃើញសមត្ថកិច្ច អ្នកបើកបរបាន រត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់នូវ រថយន្តមួយគ្រឿង ជាវត្ថុតាងសម្រាប់ អោយសមត្ថកិច្ចយក ទៅស្រាវជ្រាវរកម្ចាស់ មកសួរនាំតាមផ្លូវច្បាប់ ។

ក្រោយការចាប់ ខ្លួនពលករខ្មែរបាន សារភាពថា ពួកគេត្រូវចំណាយ លុយមួយចំនួនទៅ អោយអ្នកនាំផ្លូវ  នៅពេលដែល ជូនដល់គោលដៅ ដោយពួកគេមាន បំណងទៅធ្វើការនៅ ខេត្តខុសៗគ្នា ពិសេសគឺនៅទី ក្រុងបាងកក ។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបាន ត្រួតពិនិត្យសុខភាព ពួកគេទាំងអស់ និងបានបញ្ជូន ទៅអោយអធិការដ្ឋានតម្រួត ស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តតាមនីតិវិធី ដោយពលករខ្មែរទាំង អស់សុទ្ធតែបាន ចាក់វ៉ាក់សាំង ការពារកូវីដ-១៩ គ្រប់ៗគ្នា៕ ដោយលោក មួន រិទ្ធីយ៉ា ហៅ(៩៥)

You might like

Leave a Reply

Your email address will not be published. Required fields are marked *