ឃាត់ខ្លួនជនជាតិថៃ ៥ នាក់ ដែលបម្រុងលបឆ្លង ដែនមកធ្វើការនៅ ក្នុងប្រទេសកម្ពុជា

(ប្រទេសថៃ)៖ ជនជាតិថៃចំនួន ៥ នាក់ ដែលក្នុងនោះសុទ្ធ តែជាមនុស្សប្រុស ត្រូវបានតម្រួត ការពារព្រំដែនថៃលេខ១២ ធ្វើការឃាត់ខ្លួន នៅក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេ បម្រុងលួចឆ្លង ដែនចូលមកក្នុង ប្រទេសកម្ពុជា ដើម្បីរកការងារធ្វើ។ ការឃាត់ខ្លួននេះបាន ធ្វើឡើងកាលពីវេលា ម៉ោង១ រំលងអាធ្រាត្រ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច បានណងច័ន្ទ ក្នុងឃុំម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេ កំពុងធ្វើដំណើរ ជិតដល់ព្រំដែនកម្ពុជា ក្នុងពេលដែល ប្រទេសមាន ការរឹតបន្តឹង ដោយសារការ រាតត្បាតនៃជំងឺ កូវីដ-១៩ កាន់តែមាន សភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា ។

ពួកគេ បានអះអាងថា ការលបឆ្លងដែននេះ គឺអាចធ្វើអោយពួក គេសល់កម្រៃច្រើន ដោយចូលទៅធ្វើ ការនៅក្នុង កាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ព្រោះឮអ្នកស្គាល់គ្នាប្រាប់ថា បើទៅដល់ទី នោះក្រុមហ៊ុននឹង ជួយគ្រប់យ៉ាងទាំង ការហូបចុក និងការស្នាក់នៅ ហើយបានប្រាក់ខែ ២០.០០០ បាត។បច្ចុប្បន្នជនជាតិថៃទាំង៥នាក់ ត្រូវបានបញ្ជូនទៅ កាន់អធិការដ្ឋានតម្រួ តស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *