ពលករខ្មែរ៩នាក់ចំណាយអោយមេខ្យល់ពី ៥.០០០ បាត មុន ដើម្បីឆ្លងដែនទៅធ្វើការក្នុងប្រទេសថៃ ត្រូវទាហានឈុតខ្មៅថៃ ចាប់ខ្លួន

(ប្រទេសថៃ)៖ ពលករខ្មែរចំនួន៩នាក់ ត្រូវបានក្រុមទាហាន ឈុតខ្មៅថៃ ចាប់ខ្លួនខណ: ដែលពួកគេលបឆ្លងដែន ដោយចំណាយក្នុ ងម្នាក់ៗចាប់ពី ៥.០០០ បាត ដល់ ៥.៥០០ បាត ដើម្បីចូលទឹកដីថៃរក ការងារធ្វើដោយខុសច្បាប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាល ពីព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨ ព្រឹក ត្រង់ចំណុចភ្នំកូនដំរី ក្នុងភូមិ១៤ ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។ នៅមុនពេលឃាត់ខ្លួនគឺ មានពលករខ្មែរចំនួន ៩ នាក់ បានលបឆ្លងព្រំដែន ចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាដើរ កាត់តាមចំការ ស្របពេលដែលកម្លាំង ទាហានឈុតខ្មៅថៃ សហការជាមួយកម្លាំង តម្រួតព្រំដែនកំពុង ល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស ៥និងស្រី៤ នាក់ ។

ក្រោយការចាប់ខ្លួន ពលករខ្មែរបាន សារភាពថា ពួកគេមកពីខេត្ត បន្ទាយមានជ័យ ដោយបានប្រមូល ផ្តុំគ្នានៅក្នុងឃុំល្មៀត ស្រុកថ្មពួក ដោយមានមេខ្យល់ នាំផ្លូវនិងត្រូវចំណាយម្នាក់ៗ ចាប់ពី ៥.០០០ បាត ទៅ ៥.៥០០ បាត និងត្រូវដើរកាត់ចំការ ដើម្បីឡើងទៅលើផ្លូវជាតិ ត្រង់ចំណុច បានណាងង៉ាម ចំណែកលុយកាក់គឺបាន ប្រគល់ទៅអោយមេខ្យល់ តាំងពីនៅដីខ្មែរម៉្លេះ ដែលក្នុងមនុស្សទាំង ៩ នាក់ គោលដៅដែលត្រូវទៅ ធ្វើការគឺ ក្រុងបាងកក ២ នាក់ និង ខេត្តណាខនប៉ាធុំ ៧ នាក់ ។ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបាន ត្រួតពិនិត្យសុខភាព ពួកគេទាំងអស់ និងបានបញ្ជូនទៅអោយ អធិការដ្ឋានតម្រួត ស្រុកតាប្រាក់យ៉ា ដើម្បីបញ្ជូនទៅ កម្ពុជាវិញតាម ច្រកអូរបីជាន់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *