អ្នកឧកញ៉ា ឡេង ណា វ៉ា ត្រាចុះ ទិញផ្លែតាង៉ែននិង ផ្លែមានតាមចំការក្នុង ខេត្តបាត់ដំបងយកមក ដាក់លក់នៅក្នុង ផ្សារសហគមន៍ ខេត្តបន្ទាយមានជ័យ ក្នុងតំលៃថោក

(ខេត្តបន្ទាយមានជ័យ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះទិញផ្លែតាង៉ែន និងផ្លែមានតាមចំការ ក្នុងខេត្តបាត់ដំបង ១គីឡូតំលៃ ៤.០០០រៀល យកមកដាក់លក់ នៅក្នុងផ្សារសហគមន៍ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងតំលៃថោក១គីឡូតំលៃ១.៩០០រៀលកំឲ្យ អ្នកចំការដាំតាង៉ែត និងមានខាតចុងខាត ដើមខ្លាំងពេកតាម ការចង្អុលបង្ហាញ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

នេះបើតាមការអះអាង របស់លោក ឧត្តមសនីយ៍ត្រី តឹក ប៊ុន ធឿន មេបញ្ជាការរងភូមិ ភាគ៥ប្រចាំទិសទី១ បន្ទាយមានជ័យ នៅល្ងាច ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១។

លោកឧត្តមសនីយ៍ត្រី តឹក ប៊ុន ធឿនបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះជួយ ទិញផ្លែមៀន តាង៉ែន នៅបាត់ដំបងព្រោះ ខ្វះទីផ្សារ ដោយសារ កូវវីដ.១៩មិន ត្រឹមតែកង្វះ ទីផ្សារ ប៉ុណ្ណោះទេផ្លែមៀន បាត់ដំបង បានជន់ជោរ នៃរដូវ ប្រមូលផល ហើយភ្លៀង ធ្លាក់ជា រៀងរាល់ថ្ងៃ ផង ធ្វើឲ្យ ប្រជាកសិករ មិនអាច ប្រមូលផល ទាន់ពេលវេលា ដូច្នេះកំលាំងលោក និងកម្លាំង យោធភូមិភាគ៥ ចូលរួមជួយ បេះជួយ ដឹកយ៉ាង យកចិត្តទុកដាក់ បំផុតទើបអាច យយកមកលក់ ឲ្យបងប្អូន តាមខេត្ត មួយចំនួន ក្នុងតម្លៃ ទាប បាន។

លោកអ្នកឧកញ៉ា ឡេង ណា វ៉ា ត្រាបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ការប្រកាស ប្រមូល ទិញ ផ្លែតាង៉ែន និង ផ្លែមានទៅដល់ ចំការ និង ចាត់ចែង ចុះ លក់ ផ្ទាល់ទៀត នេះ គឺ ស្របតាម អនុសាសន៍ ណែនាំ ដ៏ ខ្ពង់ខ្ពស់ ប្រកប គតិបណ្ឌិត ពីស ម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលលោក ទាំងពីរតែងតែ ចេញមុខជួយនិង ផ្តល់ភាពកត់ក្តៅ ជូនប្រជាជន ។

លើសពីនេះទៀតសោត សកម្មភាព មនុស្សធម៌ នេះសរបញ្ជាក់ ឲ្យឃើញ នូវកាយ យកចិត្តទុកដាក់ និងគិតគូរ ខ្ពស់របស់ សម្តេចតេជោ ចំពោះ ប្រជាពលរដ្ឋ គ្រប់រូប នៅពេល ជួប ការលំបាក ទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *