ស្រុកមង្គលបូរីក្នុង ឃុំសឿទឹកជំនន់ចាប់ ផ្តើមឡើងពេញពេញ ស្ទឹងនិងហូរកាត់ខ្នង ប្រឡាយអាជ្ញាធរ ស្រុកមង្គលបូរី ត្រៀមជញ្លៀស ប្រជាពលរដ្ឋហើយ

(ខេត្តបន្ទាយមានជ័យ)៖ តាមការអះអាង របស់លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ អ្នកយកព័ត៍មានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ទឹកជំនន់ទឹកភ្លៀង ចាប់ផ្តើមឡើង ពេញប្រៀបស្ទឹង និងហូរកាត់ខ្នង ប្រឡាយជាបណ្តើរៗហើយ ក្នុងចំណុច ភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុក មង្គលបូរីបានចុះពិនិត្យ ស្ថានភាពទឹកនិងត្រៀម ជញ្លៀសប្រជាពលរដ្ឋ ណាលិចទៅទីទួល សុវត្តិភាពផងដែរ។

លោក រ័ត្ន ដាស៊ីណង់បានប្រាប់ ឲ្យដឹងបន្តទៀតថា កម្រិតបរិមាណទឹក ក្នុងពេលនេះ ក្រុមការងារស្រុក មង្គលបូរីនៅ គ្រប់គ្រងបាន ប៉ន្តែសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះក្មេងៗ តូចៗ និងត្រៀមខ្លួនចំពោះ បញ្ហាគ្រោះទឹកជំនន់ ផងដែរ។

លោកបានប្រាប់បន្ត ឲ្យដឹងទៀតថាស្ថានភាព កម្រឹតទឹកស្ទឹងមង្គលបូរី កំពុងហក់ឡើងយ៉ាង គំហុកក្នុងឃុំសឿ លោកបានដឹកនាំក្រុម ការងារចុះពិនិត្យមើល ពីស្ថានភាពទឹកនេះ ហើយបើទឹកនៅតែ បន្តភ្លៀង និងមាន ទឹកហូរធ្លាក់មកពី ប្រទេសថៃទៀតនោះ នឹងត្រូវប្រកាស អាសន្នចំនួន៤ឃុំ ក្នុងនោះរួមមាន ឃុំបត់ត្រង់ រហាត់ទឹក ចំណោម និងឃុំសឿ។

ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីនិងអ្នកពាក់ព័ន្ធ ត្រូវធ្វើការប្រុងប្រយ័ត្ន បង្ការការពារគ្រោះថ្នាក់ ការខូចខាតនិងរក វិធីស្ទាក់ទឹកបញ្ចូលស្រែ ក៏ដូចជាស្តុកទឹក ទុកជាដើម ។

លោកលោក រ័ត្ន ដាស៊ីណង់បានធ្វើការ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យ ជុំវិញខ្លួន កែប្រែទម្លាប់ អវិជ្ជមាន និងយកចិត្តទុកដាក់ ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។

ដើម្បីត្រៀមលក្ខណៈ ការពារគ្រោះធម្មជាតិ ទឹកជំនន់នៅតាម ដងស្ទឹង ដែលអាចកើត មានក្នុងស្រុក មង្គលបុរីនេះ សូមអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងស្រុកមង្គលបូរី ពិសេសប្រជាពលរដ្ឋ រស់នៅតាមដង ស្ទឹងពាក់ព័ន្ធ សូមបង្កើនការ យកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន ឡើងដោយយថាហេតុ និងត្រៀមរកទី ទួលសុវត្ថិភាព សម្រាប់ជម្លៀស ប្រជាពលរដ្ឋដែល ងាយរងគ្រោះជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *