គ្រែពេទ្យចំនួន ១៨០ គិតជាទឹកប្រាក់ ៥៤.០០០ដុល្លា ជាអំណោយរបស់ សហគ្រាស ទៀណាំហាក់  ជូនដល់រដ្ឋបាល ខេត្តបន្ទាយមាន ជ័យយកទៅ ប្រើប្រាស់នៅតាម មន្ទីរបង្អែកដែលខ្វះខាត

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ កញ្ញាឆ្នាំ២០២១នេះ សហគ្រាស ទៀណាំហាក់ បានយកគ្រែ ពេទ្យចំនួន ១៨០គ្រែជា បន្តបន្ទាប់ក្នុង គ្រែ១មានតំលៃ៣០០ដុល្លា គិតជាទឹកប្រាក់ទាំង ១៨០គ្រែនោះ ស្មើរនិងចំនួន ៥៤.០០០ដុល្លា ជាអំណោយរបស់ សហគ្រាស ទៀណាំហាក់ ជូនដល់រដ្ឋបាលខេត្ត បន្ទាយមានជ័យ ដើម្បីសម្រាប់យក ទៅប្រើប្រាស់នៅ តាមមណ្ឌលព្យាបាលអ្ន កជំងឺកូវីដ.19 ក្នុងខេត្តបន្ទាយមានជ័យ។

ម្ចាស់អំណោយបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថារយះពេលកន្លង មកសហគ្រាស ទៀណាំហាក់  បានទិញគ្រែពេទ្យចំនួន ១៨០គ្រែ យកទៅជូនរដ្ឋបាល ខេត្តបន្ទាយមានជ័យជា ច្រើនលើកមកហើយដើម្បី យកទៅចែកជូនតាម មន្ទីរពេទ្យបង្អែកស្រុក នៅតាមជនបទដែល កំពុងខ្វះខាត ចំណែក១០គ្រែយកទៅ ជូនមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ និង ៥គ្រែជូនមន្ទីរពេទ្យបង្អែក ពួកក្នុងខេត្តសៀមរាប។

ក្នុងនោះដែរលោក អ៊ុំ រាត្រី បានថ្លែងអំណគុណ ដល់សហគ្រាស ទៀណាំហាក់ ដែលបានធ្វើការ ឧបត្ថម្ភ គ្រែពេទ្យ ចំនួន១៨០ជាបន្តបន្ទាប់ កន្លងមកគិតជា ទឹកប្រាក់ចំនួនប្រាក់ ៥៤.០០០ដុល្លាសំរាប់ ប្រើប្រាស់ក្នុង យុទ្ធនាការទប់ស្កាត់ ជំងឺកូវីដ.19ដែលកំពុង សំរាកព្យាបាលនៅ ក្នុងមណ្ឌលខេត្ត បន្ទាយមានជ័យ។

លោកថាមនុស្សធម៌ ទាំងអស់នេះ លោកនិងខិតខំប្រើប្រាស់ ឲ្យចំ ទិសដៅនៅតាម មន្ទីរពេទ្យបង្អែកក្នុង ខេត្តបន្ទាយមានជ័យទាំងអស់។

ក្នុងនោះម្ចាស់ សហគ្រាស ទៀណាំហាក់ធ្វើការ កោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្ត និងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ដែលបាន យកចិត្តទុកដាក់ និងមានការ ទទួលខុសត្រូវ ខ្ពស់ក្នុងការចូលរួម ប្រយុទ្ធប្រឆាំងនឹង ជំងឺ កូវវីដ.១៩ ជាពិសេស គឺខេត្ត បានគ្រប់គ្រង អ្នកដែលមាន ការពាក់ព័ន្ធ ដោយផ្ទាល់និង ប្រយោលក្នុង ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ និងបានបញ្ជូនឲ្យពួកគាត់ មក ធ្វើ ច ត្តា ឡី ស័ក និង ព្យាបាល បាន យ៉ាង ល្អប្រសើរ ផងដែរ។

សគ្រាសរបស់ លោកសូមទឹកចិត្ត ដល់អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាល ត្រូវរួមសហការ គ្នាឲ្យកាន់តែ ប្រសើរ ថែមទៀត ដើម្បី ទប់ស្កាត់កុំឲ្យកើតមាន ការឆ្លង រីករាលដាល នៃជំងឺ កូវីដ.១៩នេះ បន្តទៀត ដោយត្រូវបន្ត ផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋឲ្យ យកចិត្តទុកដាក់ ក្នុងការអនុវត្តតាម ការណែនាំ របស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នា អនុវត្តបានខ្ជាប់ខ្ជួន តាមអនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ របស់សម្ដេច តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជាគឺ ៣ កុំ និង ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *