ប៉ុស្តិ៍នគរបាលព្រំដែន ជាច្រើនកន្លែងត្រូវ ទឹកលិចនៅ ស្រុកថ្មពួក តែលំនៅដ្ឋាន និងដំណាំពលរដ្ឋ  ត្រៀមនិងលិចបន្តទៀត បើភ្លៀងនៅតែធ្លាក់បន្ត

(ខេត្តបន្ទាយមានជ័យ)៖ ប៉ុស្តិ៍នគរបាល ព្រំដែន ជាច្រើនកន្លែង ត្រូវទឹកលិចនៅ ស្រុកថ្មពួក តែលំនៅដ្ឋាន និងដំណាំពលរដ្ឋ ត្រៀមនិងលិចបន្តទៀត បើភ្លៀងនៅតែធ្លាក់បន្ត។

ក្នុងនោះកម្លាំងវរសេនា តូចនគរបាល ការពារព្រំដែនគោក លេខ៨០៧បាន ចុះពិនិត្យមើល ស្ថានភាព ទឹកលិច នៅតាមបណ្តាគោលដៅ នីមួយៗក្នុងភូមិ សាស្ត្ររបស់ ប៉ុស្តិ៍នគរបានិមួយៗកាលពី ព្រឹកថ្ងៃទី ១០ ខែកញ្ញាឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរៈ ព្រំដែនបានប្រាប់អ្នក យកព័ត៌មានឲ្យដឹង ថាពេលដែលទឹក លិចប៉ុស្តិ៍នោះលោកបាន ដឹកនាំកម្លាំង ចុះពិនិត្យមើល ស្ថានភាព ដែលទឹកលិច នៅតាមបណ្តា គោលដៅនីមួយៗ ក្នុងភូមិសាស្ត្រ របស់ ប៉ុស្តិ៍នគរបាលការពារ ព្រំដែនអូរកំបុត និងប៉ុស្តិ៍នគរបាល ការពារព្រំដែនគោក ខ្វាវដែលចំណុច នោះត្រូវលិចដោយ ជំនន់ទឹកភ្លៀងនិង ទឹកហូរពីតំបន់ ខ្ពស់ខាងជើងនៃ ច្រមុះភ្នំដងរែក ។

លោក នៃ ពៅ មេឃុំគោករមៀត បានប្រាប់អ្នកសារព័ត៍មានថា ជំនន់ទឹកភ្លៀងនិង ទឹកធ្លាក់ពីខាងទឹកដី ថៃបានចុះមកទឹកដី កម្ពុជាមែននៅក្នុង ភូមិសាស្ត្រចុងខាងជើង នៃឃុំគឺភូមិបឹងតាស្រី (មហោស្រព)  ដែលជាប់នឹងអូរកំបុត មានប្រភពនៅ ច្រមុះជួរភ្នំ ដងរ៉ែកមក ទល់ពេលនេះ ទឹកទើបឡើងបាន ០,៥ ម៉ែត្រទេ។  ដូច្នេះស្ថានភាពទឹក មិនទាន់គម្រាមកំហែង ឬលិចលំនៅឋាន ទីធ្លាភូមិនិង ស្រែចម្ការរបស់ ពលរដ្ឋនៅឡើយទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *