ឃាត់ខ្លួនជនជាតិថៃ ៦ នាក់ ដែលបម្រុងល បឆ្លងដែនមកធ្វើការ នៅក្នុងប្រទេសកម្ពុជា

(ប្រទេសថៃ)៖ ជនជាតិថៃចំនួន ៦ នាក់ ដែលក្នុងនោះមាន ប្រុសចំនួន ២ នាក់ និងស្រី ៤ នាក់ ត្រូវបានតម្រួតការពារ ព្រំដែនថៃលេខ១២ ធ្វើការឃាត់ខ្លួននៅ ក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេ បម្រុងលួចឆ្លងដែន ចូលមកក្នុងប្រទេស កម្ពុជាដើម្បីរកការងារធ្វើ។

ការឃាត់ខ្លួននេះបានធ្វើ ឡើងកាលពីវេលាល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុច បានណឺនសុំប៊ូន ក្នុងឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុង ធ្វើដំណើរតាមរថយន្ត អុីស៊ុយស៊ុយមួយគ្រឿង ក្នុងពេលដែលប្រទេស មានការរឹតបន្តឹង ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩ កាន់តែមាន សភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគ បម្លែងខ្លួន ដែលតា ។

ជនជាតិថៃទាំង ៦ នាក់ បានសារភាពថា ពួកគេត្រូវចំណាយ អោយអ្នកបើកបរម្នាក់ ៥០០ បាត ក្នុងការនាំឆ្លងដែន ចូលទៅក្នុងទឹកដីកម្ពុជា តាមច្រករបៀង តែត្រូវចាប់ខ្លួនទៅហើយ។

ពួកគេ បានអះអាងថា ការលបឆ្លងដែននេះ គឺអាចធ្វើអោយពួកគេ សល់កម្រៃច្រើន ដោយចូលទៅធ្វើ ការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ព្រោះឮអ្នកស្គាល់គ្នាប្រាប់ថា បើទៅដល់ទីនោះក្រុមហ៊ុន នឹងជួយគ្រប់យ៉ាងទាំង ការហូបចុក និងការស្នាក់នៅ ហើយបានប្រាក់ខែ ២០.០០០ បាត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *