ពលករខ្មែរ ១៤ នាក់ លបឆ្លងដែនខុសច្បាប់ ត្រូវទាហានឈុតពិសេសរបស់ថៃ ស្ទាក់ចាប់បាន

(ប្រទេសថៃ)៖ ពលករខ្មែរចំនួន ១៤ នាក់ ត្រូវបានក្រុមទាហាន ឈុតពិសេសរបស់ថៃ ចាប់ខ្លួន ខណៈដែលពួក គេលបឆ្លង ដែនដោយចំណាយ ក្នុងម្នាក់ ៦.០០០ បាត ដើម្បីចូលទឹកដី ដើម្បីរកការងារធ្វើ ដោយខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើ ឡើងកាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភ្នំកូនដំរី ក្នុងឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។

នៅមុនពេលឃាត់ខ្លួន គឺមានពលករ ខ្មែរចំនួន១៤នាក់ បានលបឆ្លងព្រំដែន ចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាដើរ កាត់តាមចំការ ស្របពេលដែលកម្លាំង ទាហានឈុតពិសេសថៃ សហការជាមួយកម្លាំង តម្រួតព្រំដែនលេខ១២ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស៨ និង ស្រី៦ នាក់ ។

ក្រោយការចាប់ខ្លួន ពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្ត បន្ទាយមានជ័យ ដោយបានប្រមូលផ្តុំ គ្នានៅក្នុងឃុំល្មៀត ស្រុកថ្មពួក ដោយមានមេខ្យល់ នាំផ្លូវនិងត្រូវចំណាយម្នាក់ ៦.០០០ បាត និងត្រូវដើរកាត់ចំការ ដើម្បីឡើងទៅលើផ្លូវ ជាតិត្រង់ចំណុច បានណាងង៉ាម ហើយនៅពេលដល់ គោលដៅ ទើបត្រូវចាយលុយ ដែលក្នុងមនុស្សទាំង១៤នាក់ គោលដៅដែល ត្រូវទៅធ្វើការគឺ ខេត្តស្រះកែវ ១ នាក់ ខេត្តរ៉ាក់យ៉ង ២ នាក់ ខេត្តឆ:ឈើងសៅ ២ នាក់ និងទីក្រុងបាងកក ចំនួន ៩ នាក់ ។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបាន ត្រួតពិនិត្យសុខភាព ពួកគេទាំងអស់ និងបានបញ្ជូនទៅអោយ តម្រួតព្រំដែនលេខ ៣៨ ដើម្បីប្រគល់ទៅ អោយភាគីកម្ពុជាវិ ញតាមច្រកអូរបីជាន់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *