លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាក បាទក្រហមកម្ពុជាខេត្ត និងជាអភិបាល ខេត្តប៉ៃលិន និងបាននាំយក រទេះរុញ (សម្រាប់ជនពិការ) ស្បៀងអាហារ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ ចំនួន១៥គ្រួសារ ???

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានសាខា កាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល ខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន និងជាអនុប្រធាន សាខាកាកបាទ ក្រហមខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន  អនុសាខាកាកបាទ ក្រហមកម្ពុជា ក្រុង-សង្កាត់ យុវជនស្ម័គ្រកាក បាទក្រហម យុវជនស.ស.យ.កខេត្ត បានអញ្ជើញ ចុះជួបសួរសុខទុក្ខ ដល់ជនពិការចំនួន ១៥គ្រួសារដែលមាន ជីវភាពខ្វះខាត ដោយសារការ អូសបន្លាយ វិបត្តិកូវីដ-១៩ នៅសង្កាត់បរយ៉ាខា សង្កាត់អូរតាវ៉ៅ និង ឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន និងបាននាំយករទេះរុញ (សម្រាប់ជនពិការ) ស្បៀងអាហារ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជាជូនដល់ពួកគាត់ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីជីវភាព និងទុក្ខលំបាកប្រជាពលរដ្ឋ ស្រ្តីមានផ្ទៃពោះ កុមារ ជាពិសេសជន ពិការនាឱកាសនេះ ។

នាឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខ ទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត ដល់ប្រជាពលរដ្ឋ ដែលជួបលំបាកនាពេលនេះ ។

លោកជំទាវបានបន្តថា សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំ ជាប្រចាំដល់ មន្រ្តីកាកបាទក្រហម នៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជី វភាពរស់នៅ របស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខ ដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយមានកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាព ទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយ ដោះស្រាយសម្រាល នូវការលំបាកចំពោះមុខឱ្យបាន ទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយ សារការដាច់ស្បៀង អាហារឡើយ ។

ក្នុងឱកាសនោះដែរ លោកជំទាវក៏បាន លើកទឹកចិត្តដល់ គ្រួសារជនពិការ ទាំងអស់ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវខិតខំប្រកបរបរ ចិញ្ចឹមជីវិត តាមលទ្ធភាពរបស់ខ្លួន និងខិតខំមើលថែ កូនចៅឲ្យបានល្អ ពិសេសត្រូវចូលរួម បង្ការការពារការឆ្លង រីករាលដាលនៃជំងឺកូវីដ–១៩ តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

អំណោយដែលផ្ដល់ ជូនគ្រួសារជនពិការ ក្នុងមួយគ្រួសារៗ ទទួលបាន រទេះរុញ១ អង្ករ ,មី ,ត្រីខ ,ទឹកសុទ្ធ,ទឹកស៊ីអ៊ីវ , ម៉ាស់ ,ឃីតមួយ (មុងក្រមាសារ៉ុង ភួយខ្នើយកន្ទេល) ថវិកាចំនួន។ដោយ លោក មុតសុផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *