លោកជំទាវឱវណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចនៃ ការចាក់វ៉ាក់សាំង បាននាំយកអំណោយដ៏ ថ្លៃថ្លារបស់សម្ដេចតេ ជោហ៊ុនសែនផ្តល់ជូន ប្រជាពលរដ្ឋដែលបាន ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ19 ដែលមានអាយុលើសពី ១០០ឆ្នាំឡើងទៅមាន ចំនួន៣ នាក់???

(ខេត្តព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២១ លោកជំទាវ ប៉ាងរ៉ាវី អភិបាលខេត្ត រង ខេត្តព្រះវិហារនឹង អភិបាលស្រុកលោក លោកស្រីសមាជិក ក្រុមប្រឹក្សាស្រុកកង កំលាំងទាំង៣ប្រភេទ ប្រធានមណ្ឌលសុខភាព និងអាជ្ញាធរឃុំបាន អមដំណើរលោកជំទាវ ឱវណ្ណឌីន បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោហ៊ុនសែន មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនបាន ទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តទៅ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ19ដែលមាន អាយុលើសពី១០០ឆ្នាំ ឡើងទៅមានចំនួន៣នាក់។

អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា រួមមានគ្រឿងឧបភោគ បរិភោគនិងថវិកាមួយ ចំនួនដល់ជូនលោកយាយ ចំនួន៣នាក់មានឈ្មោះ ដូចខាងក្រោម: ១-លោកយាយ សុខសាំង អាយុ១០១ ឆ្នាំនៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ២- លោកយាយ ប៉ាង ប៊ុ អាយុ ១០៦ ឆ្នាំនៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ៣-លោកយាយសូរអូនអាយុ១១៤ឆ្នាំនៅ ភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។សម្ភារៈនិងថវិកាទទួលបាន ក្នុងម្នាក់ៗរួមមាន ដូចខាងក្រោម: ថវិកាចំនួន ៣លានរៀល ពីរអង្ករ ៤ការ៉ុង ទឹកសុទ្ធវីតាល់ចំនួន២កេះ មី ៤កេះ ត្រីខ១កេះ ប្រេងឆា២ដបធំ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ អំបិល២ថង់។

ក្នុងឱកាសនោះផងដែរ លោកយាយទាំង៣នាក់ ខាងលើបានថ្លៃអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោហ៊ុនសែន តែងតែយកចិត្តទុក ដាក់ចំពោះប្រជាពលរដ្ឋ នឹងកូនចៅ ចៅទួត ដែលជួបទុក្ខលំបាកគ្រប់ ពេលវេលាហើយលោក យាយក៏បានប្រសិទ្ធិពរ ជ័យសេរីសួស្ដីជូនពរដល់ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាឱ្យ មានអាយុយ៉ឺនយូរ បញ្ញាវាងវៃ ជៀសផុតជំងឺទាំងឡាយនិងឱ្យ បន្តដឹកនាំប្រទេសជាតិបាន យូរអង្វែងតទៅមុខ បន្ថែមទៀត។ អត្ថបទ ដោយ លោក អ៊ុងងវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *