លោកវរសេនីយ៍ឯក ឈឿងគឹមសុង ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងចុះប្រតិ បត្តិការបង្ក្រាបឃាត់ ខ្លួនជនសង្ស័យ ចំនួន៦នាក់បានជា បន្តបន្ទាប់ក្នុងបទល្មើស លួចកាត់ខ្សែរភ្លើងតាម ដងផ្លូវសាធារណៈ???

(ខេត្តបាត់ដំបង)៖ ជនសង្ស័យចំនួន៦នាក់ ធ្វើសកម្មភាពលួចកាត់ ខ្សែរភ្លើងអ្នកស្រុក និងតាមផ្លូវសាធារណៈ ត្រូវបានកកម្លាំង នគរបាលខេត្ត បាត់ដំបងដឹកនាំ ដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យ នគរបាលនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង ការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនបានភ្លាមៗ កាលពីព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២១ វេលាម៉ោង១០និង០៣នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឈឿង  គឹមសុង  ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានប្រាប់អោយដឹងថាជបសង្ស័យទាំង៦នាក់ដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានទី១ ឈ្មោះ ខា សុវណ្ណា ( ហៅ ស្វា) ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី២ឈ្មោះ ហែម វុត្ថា (ហៅ គក់) ភេទប្រុស  អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិកម្មករ  សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី៣ឈ្មោះ ព្រាប  សត្ថាឫទ្ធា (ហៅ កុក) ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី៤ឈ្មោះ ផាត់  រក្សា (ហៅ វូ) ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ទី៥ឈ្មោះ ចេង រ៉ី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបងខេត្តបាត់ដំបង និងទី៦ឈ្មោះ រឺន ចន្ទ រស្មី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដក ហូតបានវត្ថុតាងរួមមាន ម៉ូតូមួយគ្រឿង ម៉ាកស៊ូស៊ូគីវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង1S-55 87 និងសំបក ខ្សែភ្លេីងមួយចំនួន  ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានប្រាប់អោយ ដឹងបន្តរទៀតថា ក្នុងកិច្ចចុះប្រតិបត្តិការ បង្ក្រាបជនសង្ស័យ ទាំង៦នាក់ខាងលើ នេះដោយអនុវត្តន៍ តាមការណែនាំ និងបញ្ជាផ្ទាល់ពីឯកឧត្ដម  ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបង  ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ  និងមានការសម្រប សម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ព្រមទាំងសហការ ជាមួយកម្លាំង នគរបាលក្រុងបាត់ដំបង ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជន សង្ស័យខាងលើ បានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលកំពុង ធ្វេីការសាកសួរ និងកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបង ចាត់ការបន្ត ទៅតាមនីតិវិធី  ច្បាប់។ អត្ថបទដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *