ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួល អំណោយ ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ការពារសម្លាប់មេរោគ ពីសប្បុរសជន មាន អង្ករ មី ទឹកសុទ្ធ ដបបាញ់អាកុល ទឹកអាកុល ម៉ាស់  និងថវិកាមួយចំនួន ក្នុងនោះមានអំណោយ ឧបត្ថម្ភរបស់ ឯកឧត្តម ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន បីរៈប៊ុនថាំ ???

(ខេត្តបាត់ដំបង)៖ រសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ នៅក្នុង និងមុខបរិវេណ សាលាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួល អំណោយ ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ការពារសម្លាប់មេរោគ ពីសប្បុរសជន មាន អង្ករ មី ទឹកសុទ្ធ ដបបាញ់អាកុល ទឹកអាកុល ម៉ាស់ និងថវិកាមួយចំនួន ។

ក្នុងនោះមានអំណោយ ឧបត្ថម្ភរបស់ ឯកឧត្តម ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន បីរៈប៊ុនថាំ អេចប្រេស មាន អង្ករចំនួន ២០០ បេ មី ៥០ កេសធំ និងថវិកា ២០ លានរៀល និងអំណោយរបស់លោក ចូវ រដ្ឋា និងលោកស្រី កុយ សុជា មាន ដប់អាកុល ចំនួន ១២០ ដប ម៉ាស់ ៥០ ប្រអប់ ស្មើនឹង ២៥០០ សន្លឹក ទឹកអាកុល ១កាន (៣០ លីត្រ) និងទឹកសុទ្ធ ចំនួន ៣០ កេស ។

ក្នុងឪកាសនេះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ជួសមុខឲ្យថ្នាក់នាំខេត្ត មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង សូមថ្លែងអំណរគុណ ដល់ឯកឧត្តមឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងលោក ចូវ រដ្ឋា និងលោកស្រី កុយ សុជា ដែលបានជួយឧបត្ថម្ភអំណោយ ជាស្បៀងអាហារ និងសម្ភារៈសម្រាប់ប្រើប្រាស់សម្លាប់មេរោគកូវីដ-១៩ ដើម្បីជួយគាំទ្រ ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩  ។

ហើយអំណោយជា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ រដ្ឋបាលខេត្ត និងធ្វើការបែងចែក ទៅដល់ស្រុកគោលដៅ នៅតាមមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាល និងទីតាំងចាក់វ៉ាក់សាំង ដែលបម្រើឲ្យការគ្រប់គ្រង ទប់ស្កាត់នៃការរីករាលដាល ជម្ងឺកូវីដ-១៩ នេះ ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ថ្លែអំណរគុណ ដល់ឯកឧត្តម អគ្គនាយក និងសហការី និងសប្បុរសជន ទាំងអស់ផងដែរ និងបានជូនពរ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច និងជៀសផុតពីជម្ងឺកូវីដ-១៩ ទាំងអស់គ្នា៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *