រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលផ្លែមៀនខ្មែរ ៥តោនជា អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ចែកជូន ក្រុមគ្រូពេទ្យ កងកម្លាំង មន្ត្រីជួរមុខ  យុវជនស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យរបស់ សហភាពសហព័ន្ធ យុវជនកម្ពុជា???

(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាលរង ខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ដោយមានការចូល រួមពីប្រធានអង្គភាព ជុំវិញខេត្តនិងអាជ្ញាធរ ក្រុងស្រុកទាំង៨ បានទទួលផ្លែមៀនខ្មែរចំនួន ៥តោន ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ត្រូវបានក្រុមការងារ របស់នាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការ រងកងយោធពល ខេមរភូមិន្ទ និង ជានាយករង ខុទ្ទកាល័យសម្តេចតេជោ បានដឹកជញ្ជូនមក យកមកប្រគល់ជូន រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីបែងចែកជូនដល់ អង្គភាពជុំវិញខេត្ត ក្រុមគ្រូពេទ្យ កងកម្លាំង មន្ត្រីជួរមុខ និង យុវជនស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យរបស់ សហភាពសហព័ន្ធ យុវជនកម្ពុជា ចំនួន១២ក្រុម កំពុងបំពេញ បេសកកម្មក្នុងខេត្ត កំពង់ឆ្នាំងដើម្បីប្រយុទ្ធ ប្រឆាំងនិងជំងឺកូវីដ១៩។

លោកជំទាវ ប៊ន សុភី តំណាងអោយក្រុ មប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង មន្រ្តីរាជការគ្រប់លំដាប់ ថ្នាក់ព្រមទាំង ប្រជាពលរដ្ឋទូទាំង ខេត្តកំពង់ឆ្នាំង ក្រុមគ្រូពេទ្យ កងកម្លាំង មន្ត្រីជួរមុខ និង យុវជនស្ម័គ្រចិត្តសម្ព័ន្ធ គ្រូពេទ្យរបស់សហ ភាពសហព័ន្ធយុវជនកម្ពុជា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយក ចិត្តទុកដាក់ខ្ពស់ អំពីជីវភាពរស់នៅក៏ ដូចជាសុខទុក្ខរបស់ ប្រជាពលរដ្ឋទូទៅ និងមន្រ្តីរាជការជួរមុខកំពុងបំពេញ បេសកកម្មនៅទូទាំងខេត្ត កំពង់ឆ្នាំងជាពិសេស នាថ្ងៃនេះ សម្ដេចទាំងទ្វេរ បានផ្ដល់នូវអំណោយមៀន ដ៏ឆ្ងាញ់ពិសារចំនួន៥តោន ដល់រដ្ឋបាលខេត្ត កំពង់ឆ្នាំងផងដែរ។ ដោយ លោក ផាន់ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *